
នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ែល តូនី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពាមបាង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានដឹកនាំក្រុមការងារ ព្រមទាំងលោកមេឃុំ និងសមាជិកគណបក្សឃុំពាមបាង អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តទីបការាម ហៅវត្តពៅវើយ ស្ថិតក្នុងឃុំពាមបាង នៃស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ ឯកឧត្តម ហ៊ែល តូនី និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី៥ ដែលរួមមាន ស្លាដក់ចំនួន៥ អង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធ ៥កេស ទឹកក្រូច ៣កេស មី ៦កេស រួមទាំងសម្ភារៈមួយចំនួនទៀត និងបច្ច័យចំនួន ១លានរៀល ហើយបានឧបត្ថម្ភថវិកាជូនដល់គណៈកម្មការអាចារ្យវត្ត យាយជីតាជី ឧបាសកឧបាសិកា និងប្រជាការពារដែលចូលរួម ក្នុងម្នាក់ៗថវិកាចំនួន ២ម៉ឺនរៀល សរុបថវិកាអស់ចំនួន ៨ ៩៧០ ០០០រៀល។
នៅក្នុងថ្ងៃដដែល ក្រុមការងារក៏បាននាំយកបច្ច័យចំនួន ១០ម៉ឺនរៀលចូលរួមបុណ្យសពប្រជាពលរដ្ឋដែលទទួលមរណភាពកំពុងតម្ដល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងភូមិពៅវើយ ផងដែរ៕