ខណ្ឌរដ្ឋបាលជលផលសហការកម្លាំងចម្រុះចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំ
ថ្ងៃពុធ ៦កើត ខែមិគសិរឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានដូចខាងក្រោម៖
សហការជាមួយនគរបាលប៉ុស្តិ៍ឃុំជលសា សហគមន៍នេសាទកោះធំ និងកំពង់បាស្រូវ កំលំាងចូលរួមសរុប១២នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន០៣គ្រឿង បានចុះបង្ក្រាបបទល្មើស នេសាទ រុះរើនិងបំផ្លាញចោលរបាំងលូស្បៃមុង នៅចំណុចបទត្រង់ និងកំពង់បាស្រូវត្បូង ឃុំជលសា កោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
លទ្ធផលរុះរើ និងបំផ្លាញចោលវត្ថុតាងជាឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែង។
របាំងលូស្បៃមុងចំនួន០១ករណី ស្មើនឹង ១២កន្លែង ប្រវែង៤៨០ម៉ែត្រ
លូស្បៃមុងចំនួន១២គ្រឿង
បង្គោលចំនួន២១០ដើម។
កូនត្រីចំរុះចំនួន៣០គក្រ(ចាក់លែងចូលដែននេសាទវិញ)។


