លោក សួគ៌ ប៊ុនធង និងសហការីបានអញ្ជើញចូលរួមបុណ្យសពឧបាសិកា នុប ទូច មរណៈភាពក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរាគាពាធ ភូមិអង់ឃ្លាំ ឃុំប្រឡា
(កំពង់ធំ)÷ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សួគ៌ ប៊ុនធង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក តំណាងលោក សាយ គឹមឡម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ព្រមទាំងសហការីបានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា នុប ទូច មរណៈភាពក្នុងជន្មាយុ ៦៧ ឆ្នាំដោយរាគាពាធ ភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ លោកយាយត្រូវជាម្ដាយបង្កើតលោកស្រី ឡយ សុឡាង ដែលជាបុគ្គលិកពេទ្យឃុំប្រឡាយ និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ។
ក្នុងឱកាសនោះដែរលោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង លោកបានសម្ដែងនូវសមានចិត្តចូលរួមសោកស្ដាយយ៉ាងក្រៃលែងបំផុតចំពោះការបាត់បង់ម្តាយ និងជីដូនជាទីគោរពស្រឡាញ់។
ជាមួយគ្នានេះលោក សួគ៌ ប៊ុនធង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់លោកអភិបាលស្រុក និងលោកប្រធានសភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ព្រមទាំងសមាជិកសមាជិកា និងសប្បុរសជនដែលបានចូលរួមទាំងសម្ភារ ថវិកា សម្រាប់ចូលរួមរំលែកទុក្ខគ្រួសារសពខាងលើ។
សូមបញ្ជាក់ផងដែរថា លោកអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង និងគណៈកម្មាធិការ សភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ បាននាំយក នូវ÷ អង្ករ០២បេ ទឹកសុទ្ធ១០យូរ និងថវិកាចំនួន ១៦០.០០០រៀល ក្នុងនោះថវិកា ឯកឧត្តម ចាន់ យុត្ថា ១០០.០០០រៀលផងដែរ។

