
ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃសុក្រ ទី២៥ ខែមេសាឆ្នាំ២០២៥ កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង សហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០ និង បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ៩៧នាក់កាណូតបាឡាស្មាច់ ២០គ្រឿង កាណូតលឿន ០១គ្រឿង កាណូតប្រើម៉ាស៊ីនRX330 ០១គ្រឿង ប្រើប្រាស់សាំង ៥៣៥លីត្រ ប្រេងម៉ាស៊ូត ២៥លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំពោធិ៍ ឃុំប្រឡាយមាស ស្រុកកំពង់លែង, ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រហូតដល់ព្រំប្រទល់ភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សម្រេចបាន ៖
កម្ទេចបាន ៨ទីតាំងកាត់របាំងស្បៃមុងប្រវែង ៥០០ម៉ែត្រចុះត្រួតពិនិត្យប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រាស់បានចំនួន ៤១ទីតាំងចុះធ្វើកិច្ចសន្យាប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រះ ចំនួន ១៦ទីតាំងធ្វើកិច្ចសន្យាចំនួន ០៨នាក់ដកហូតមងប្រវែង ៣២០ម៉ែត្រ, ដុំឆក់ ០១គ្រឿង, អាគុយ ០១ធុង, បង្គោលដងជន ចំនួន ០៨ដើមចុះល្បាតចំនួន ០២លើក(យប់០១លើក ព្រឹក ០១លើក)ចាត់កម្លាំង ០៦នាក់ បន្តជួសជុលផ្ទះទឹកសម្រាប់ស្នាក់នៅរដូវវស្សា
+ក្នុងនោះមាន៖
១.តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
លោកមេបញ្ជាការ ដឹកនាំកម្លាំងមុនចេញប្រតិបត្តិការបង្ក្រាប បានធ្វើការអប់រំ សតិអារម្មណ៍ដល់នាយ-ពលទាហាន ឲ្យយល់ជ្រួតជ្រាប នៅភារកិច្ច ចុះបង្ក្រាប ល្មើសនេសាទ គឺតម្រូវឲ្យកងកម្លាំងទាំងអស់ កម្ទេចតែឧបករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ ។ត្រូវមានវិន័យនិងក្រមសីលធម៌របស់កងទ័ពត្រូវមានឆន្ទៈអនុវត្តភារកិច្ចបទបញ្ជាត្រូវរក្សាសាមគ្គីភាពរវាងអង្គភាពមួយ ទៅអង្គភាពមួយ បុគ្គលនិងបុគ្គលហាមដាច់ខាត មិនឲ្យទទួលសំណូក ពីប្រជានេសាទ ដែលប្រព្រឹត្តបទល្មើស ទោះក្នុងកម្រិតណាក៏ដោយ ។
*លទ្ធផលសម្រេចបាន(យប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៥)
ប្រើប្រាស់កម្លាំង ៤៥នាក់កាណូតបាឡាស្មាច់ ១១គ្រឿង ប្រើប្រាស់ប្រេងសាំង ចំនួន ១៩០លីត្រ ។ លទ្ធផល:ចុះត្រួតពិនិត្យប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រាស់បានចំនួន ១៨ទីតាំងចុះល្បាតចំនួន ០៣លើក(យប់០២លើក ព្រឹក ០១លើក)
ធ្វើកិច្ចសន្យចំនួន ០៨នាក់
ដកហូតមងប្រវែង ៣២០ម៉ែត្រ, ដុំឆក់ ០១គ្រឿង, អាគុយ ០១ធុង, បង្គោលដងជន ចំនួន ០៨ដើម
ចាត់កម្លាំង ០៦នាក់ បន្តជួសជុលផ្ទះទឹកសម្រាប់ស្នាក់នៅរដូវវស្សា
២.យោធភូមិភាគទី ៥
ប្រើប្រាស់កម្លាំងចំនួន ៣០នាក់ទូកប៉ាឡាចំនួន ០៦គ្រឿង . ប្រេងសាំងចំនួន ២៤០លីត្រ ប្រេងម៉ាស៊ូត ២៥លីត្រ
លទ្ធផល: កាត់របាំងបានចំនួន ៨ទីតាំង ប្រវែង ៥០០ម៉ែត្រត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋុំស្នើសុំហ៊ុំសម្រះចំនួន ០១ទីតាំង
៣.បញ្ជាការដ្ឋានទ័ពពិសេស៩១១
ប្រើប្រាស់កម្លាំងចំនួន ១០នាក់កាណូតបាឡាស្មាច់ ២គ្រឿង កាណូតលឿន ០១គ្រឿង ប្រេងសាំង ៦០លីត្រ ។ លទ្ធផល:
ត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រះ ចំនួន ១៧ទីតាំង
៤.កងពលតូចលេខ៧០
ប្រើប្រាស់កម្លាំងចំនួន ១២នាក់ កាណូតបាឡាស្មាច់ ០១គ្រឿង ទូកប្រើម៉ាស៊ីន RX330 ០១គ្រឿង ប្រេងសាំង ៤៥លីត្រ លទ្ធផល:ចុះត្រួតពិនិត្យទីតាំងប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រាស់ ចំនួន ០៥ទីតាំងចុះធ្វើកិច្ចសន្យាប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រះ ចំនួន ១៦ទីតាំង៕