លោក ភោគ ប៊ុនធឿន វរសេនីយ៍ត្រី នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(ភូមិភាគ៤) និង កម្លាំងទីបញ្ជាការស្រាលប្រចាំ ឃុំពាមបាង បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធ
នៅថ្ងៃ ពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា ឆ្នាំ២០២៦ បានឃាត់ចាប់នៅយប់ថ្ងៃទី ១៧ ខែ មិនា ឆ្នាំ ២០២៦ នៅវេលាម៉ោង ២២,៣៧ នាទី
លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(ភូមិភាគ៤) និង កម្លាំងទីបញ្ជាការស្រាលប្រចាំ ឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំ
បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទ នៅចំណុច ព្រែកកំពុងរទេះ UTM ៤៨P ( ៤៣៣៩២៦-១៤១៤១៣៦)ឃុំពាមបាងស្រុក ស្ទោង ខេត្តកំពង់ធំ
លទ្ធផលអនុវត្តបាន (០១ករណី)
១, ធ្វើនេសាទដោយប្រើឧបករណ៍(ជនរុញ ដោយកម្លាំងម៉ាស៊ីន) វត្ថុតាងរួមមាន:
ជនមុខប្រវែង ២,៥០ ម៉ែត្រដងឈើ ១ គូបាឡាជ័រប្រវែង ៦,១០ ម៉ែត្រ ទទឹង ០,៦០ ម៉ែត្រ ជម្រៅ ០,៣០ ម៉ែត្រ ភ្ជាប់ដោយម៉ាស៊ីន ម៉ាក ហ៊ីយ៉ាន់ដាយ ១៨ សេះ (០១ គ្រឿង )
ជនសង្ស័យរត់គេចខ្លួនបាត់
២,បានចុះយាម ល្បាត ក្នុងកន្លែងអភិរក្សជលផលបឹងទន្លេឆ្មារ ពុំមានសកម្មភាពបទល្មើស នៅតំបន់នោះទេ។
កម្លាំងចូលរួមសរុប ចំនួន ១០ នាក់
កម្លាំងតំបន់សឹកចំនួន ៤ នាក់
កម្លាំងស្នងការនគរបាលខេត្ត ចំនួន ២ នាក់ កម្លាំងសង្កាត់រដ្ឋបាលជលផលចំនួន ២នាក់កម្លាំងបរិស្ថានពៅវើយចំនួន ២ នាក់មធ្យោបាយកាណូតចំនួន ៤ គ្រឿងប្រើប្រាស់ប្រេងសាំងចំនួន ៦៥ លីត្រ។


