
កោះកុង នាព្រឹកថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ប្រជាពុទ្ឋបរិស័ទ្ឋ ញាតិមិត្ត ជិតឆ្ងាយ បានដង្ហែបុណ្យផ្ការប្រាក់មហាសាមគ្គីចូលទៅគាន់វត្តរស្មីសាមគ្គីគីរីទ័ពជាង ហៅវត្តភ្នំទ័ពជាង ស្ថិតនៅក្នុងភូមិ បាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ស្ថិតនៅលើខ្នងភ្នំទ័ពជាង ។
តាមកាបញ្ជាក់ពីព្រះធម្មានុរ័ក្ខបាល លី វិចិត្រ ព្រះរាជាគណៈថ្នាក់កិត្តិយសគណ:មហានិកាយ ជាព្រះទីបធម្មាភិបាល ព្រះបាឡាត់គណខេត្តកោះកុង ជាព្រះចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង បានមានសង្ឃដិកាថា បុណ្យផ្កាប្រាក់ គឺជាពិធីបុណ្យមួយដែលគេសន្មតប្រាក់ថាជាផ្កាបវារណាចំពោះព្រះដើម្បីសាងឬជាវវត្ថុអ្វីមួយ សម្រាប់ទុកដាក់ តំកល់នៅទីអារាម ដោយឡែកបុណ្យផ្កាប្រាក់មហាសាមគ្គីដែលដង្ហែចូលវត្តរស្មីសាមគ្គីគីរីទ័ពជាង ហៅវត្តភ្នំទ័ពជាង គឺពុទ្ឋបរិស័ទធ្វើឡើងដើម្បីចូលរួមជាបច្ច័យ សម្រាប់កសាងព្រះវិហារ ដើម្បីជាប្រយោជន៍ក្នុងព្រះពុទ្ឋសាសនា ដែលបច្ចុប្បន្នព្រះវិហារនៃវត្តទ័ពជាង គឺកំពុងតែកសាងបានរួចរាល់ប្រមាណជា70%ហើយ ជាមួយគ្នានោះដែរក៏នៅមានកាខ្វះសំភារះសំណង់ និងបរិក្ខាផ្សេងៗជាច្រើនទៀតផងដែរ ។
កាដង្ហែបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ គណកម្មកាវត្ត រួមទាំងញាតិញោមពុទ្ឋបរិស័ទ្ឋក៏បានរៀបចំពិធីរាប់បាត្រស្រង់ទឹកព្រះដែលជាកិច្ច បញ្ចប់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ ដោយមានកាអញ្ចើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុទ្ឋបរិស័ទ្ឋមកពីទីជិត ទីឆ្ងាយចូលរួមយ៉ាងច្រើនកុះករផងដែរ ។