កម្លាំងជំនាញជម្រុះចុះកាប់បំផ្លាញចោលដំណាំស្រែឈូកដែលបានដាំដុះខុសច្បាប់នៅលើដីតំបន់៣ នៅចំណុចខាងកើតបឹងធំ ក្នុងឃុំផាត់សណ្ដាយ
(កំពង់ធំ)÷ ឧត្តមនេនីយ៍ត្រី វ៉ា ចាន់កុសល ប្រធានទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្ដាយ និងលោកអនុសេនីយ៍ឯក ហែម ថន មេបញ្ជាការដដ្ឋានតំបន់ប្រតិបត្តិការសិករងកំពង់ធំ(យោធភូមិភាគទី៤) បានដឹកនាំកម្លាំងចុះអនុវត្តបន្តលើការងារកាប់បំផ្លាញចោលដំណាំស្រែឈូកដែលបានដាំដុះខុសច្បាប់នៅលើដីតំបន់៣ នៅចំណុចខាងកើតបឹងធំនិយាមកាលេខ៤៥៤២.១៣៩៩០០៣ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។
ជាក់ស្ដែងកម្លាំងជំនាញចម្រុះនៅតែបន្តចុះដល់គោលដៅជាលទ្ធផលសម្រេចអនុវត្តបាន កាប់បង្ហូរស្រែឈូកបាន១៥កន្លែងចូលបឹងធម្មជាតិស្មើ៣០ហិចតា។ ក្រុមការងារនឹងចុះអនុវត្តបន្ត កម្លាំងចូលរួមសរុបចចំនួន២១នាក់ កម្លាំងសមត្ថកិច្ចជំនាញជលផល០៣នាក់ កម្លាំងបរិស្ថាននិងឧទ្យានុរក្ស០៧នាក់ កម្លាំងកងរាជអាវុធហត្ថB06០១នាក់
កម្លាំងនគរបាលចំនួន០២នាក់ កម្លាំងអន្តរាគមន៍ ពិសេស(យោធភូមិភាគទី៤)ចំនួន៨នាក់ មធ្យោបាយកាណូតម៉ាស៊ូតធន់ធំ១គ្រឿង។ និងប្រើប្រេងម៉ាស៊ូត០២កាន ស្មើ៦០លីត្រផងដែរ។

