មន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុករៀបចំពិធីបើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ កិច្ចការពារជនរងគ្រោះ,ការរំ
លោភសេពសន្ថវៈ និងការជួញដូរមនុស្សនៅឃុំកំពង់ចិនជើ
(កំពង់ធំ)÷ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦
មន្ទីរកិច្ចការឬខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុក បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ,ការរំលោភសេពសន្ថវៈ និងការជួញដូរមនុស្សក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងឱកាសនោះផងដែររួមមានលោកស្រីប្រធានមន្ទីរ,អនុប្រធានមន្ទីរនិងមន្ត្រីមន្ទីរកិច្ចការនារីខេត្ត,អភិបាលរងស្រុក ប្រធានការិយាល័យសង្គមនិងសុខមាភាពសង្គមស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងឃុំបានអញ្ជើញចូលរួមវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទុក្ខាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ការរំលោភសេពសន្ថវ:និងការជួញដូរមនុស្សនៅឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុប១០២នាក់ ស្រី៦៧នាក់។
លោកស្រីប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិសំណេះសំណាលនិងថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់និងបន្តសំណេះប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃនេះពិតជាមានសារៈសំខាន់ដើម្បីបង្កើនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍។ អំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះការរំលោភសេពសន្ថវៈនិងការជួញដូរមនុស្សហើយជាចំណុចដែលរសើបបំផុតក្នុងការរស់នៅក្នុងគ្រួសារ ក៏ដូចជានៅក្នុងសហគមន៍និងសង្គមជាតិទាំងមូលផងដែរនិងមានអាទិភាពខ្ពស់និងជាកត្តារាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការពង្រឹងសមត្ថភាព,ការពង្រឹងសិទ្ធិអំណាចរបស់មនុស្សគ្រប់ៗរូបនិងជាពិសេសកុមារដែលជាទំពាំងឬស្សីក្នុងការអភិវឌ្ឍន៍ឱ្យមានស្ថេរភាព សន្តិសុខ កាន់តែប្រសើរឡើង។
នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិមនុស្សគ្រប់រូបឱ្យទទួលបាននូវឱកាសស្មើគ្នារស់នៅធ្វើជាមនុស្សល្អនៅក្នុងសង្គមជាតិទាំងមូល។មនុស្សដែលមានធនធានសម្រាប់ខ្លួនឯងក្រុមគ្រួសារសហគមន៍និងសង្គមជាតិទាំងមូល។ ក្នុងនោះដែរលោកបានជួយដល់ជនរងគ្រោះដោយផ្ដល់មេធាវីដោយមិនគិតថ្លៃ

