ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាព និងអនុម័តបញ្ជីសមាជិកថ្មី គឺដើម្បីធានាតម្លាភាព បែបប្រជាធិបតេយ្យនិងឈ្នះ រាល់សមរភូមិបោះឆ្នោ
(កំពង់ធំ) ៖ ឯកឧត្តម ចាន់ យុត្ថា បានលើកឡើងថា ការធ្វើបច្ចុប្បន្នភាពនិង អនុម័តបញ្ជីសមាជិកថ្មី គឺដើម្បីធានាតម្លាភាព បែបប្រជាធិបតេយ្យនិងឈ្នះ រាល់សមរភូមិបោះឆ្នោត
នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយនិងឃុំពពក ស្រុកស្ទោង បានលើកឡើងដូច្នេះក្នុងកិច្ចប្រជុំ ស្ដីពីការចាប់ផ្ដើមនិងត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ ឈានទៅដំណើរការនិងទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧។
ឯកឧត្តម ចាន់ យុត្ថា បានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពស្ថិតិសមាជិកគណបក្សបានត្រឹមត្រូវ ជាក់លាក់ និងអនុវត្តបានខ្ជាប់ខ្ជួនតាមកាណែនាំ ហើយគោរពតាមនីតិវិធីជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត តាមសេចក្តីសម្រេច ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណបក្សប្រជាជនកម្ពុជានោះយើងនឹងទទួលបាននូវលទ្ធផលឈ្នះយ៉ាងពិតប្រាកដពីការបោះឆ្នោត។
ឯកឧត្តមបានបន្ថែមថា ក្រុមការងារគណបក្សក្នុងមូលដ្ឋាន ត្រូវតែមានភាពប្រាកដប្រជានិងតម្លាភាពក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជី និងស្ថិតិសមាជិក សមាជិការបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងជាក់ស្ដែងបំផុត ពិសេសបេក្ខជនឈរលេខរៀងទី១ ឬជាមេឃុំ ឬជាប្រធានក្រុមប្រឹក្សាឃុំ ត្រូវតែជាបុគ្គលដែលមាន មានសក្តានុពល ប្រជាប្រិយភាពមានទំនួលខុសត្រូវ មានសាមគ្គីភាពខ្ពស់និងស្វាមីភក្តិបំផុត។ ល។ ដើម្បីធានាបានថាសមាជិកសមាជិកាបក្សម្នាក់គឺជាម្ចាស់សន្លឹកឆ្នោតបានការ១សន្លឹក ដែលបោះជូនគណបក្សប្រជាជនកម្ពុជា ។
ក្នុងកិច្ចប្រជុំប្រកបដោយបរិយាកាសសាមគ្គីភាព ស្និទ្ធស្នាលក្រុមការងារគណបក្សបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំ និងអនុវត្តផែនការនយោបាយមូលដ្ឋានឱ្យបានតាមការដាក់ជូនរបស់បក្ស ដោយប្តេជ្ញាយកឈ្នះ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខ អោយខាងតែបានដាច់ខាត។

