ពិធីសូត្រមន្តចំរើនព្រះបរិត្ត ដើម្បីថ្វាយព្រះពរជ័យសិរីមង្គលក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវឌ្ឍនមង្គលសម្ដេចព្រះមហាក្សត្រីនរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជ
(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រារព្ធអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប៩០ព្រះវស្សា យាងចូល៩១ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ។
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម ប្លុង ពុទ្ឋកូរ៉ា សមាជិកក្រុមប្រឹក្សាខេត្ត ព្រះទេពសត្ថា សៀង សុខ ព្រះមេគណខេត្តកំពង់ធំ ព្រះមន្ត្រីសង្ឃ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណៈកម្មាធិការសាខា យុវជនកាកបាទក្រហម អ្នកស្ម័គ្រចិត្ត បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិ
ខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ព្រះជន្ម៩០ យាងចូល៩១ព្រះវស្សា ព្រមទាំងរៀបចំប្រគេនទាយ្យវត្ថុ ចង្ហាន់គ្រឿងឧបភោគ បរិភោគ និងបច្ច័យ វេរប្រគេនព្រះសង្ឃជូនដល់វត្តចំនួន៣ ដែលបានប្រព្រឹត្តទៅនៅសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក
ជំទាវ លំ គន្ធារី អប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា បានទ្បេីងអានសារថ្វាយព្រះពរ និងនិមន្តព្រះសង្ឃ ជយន្តោ ប្រាស់ព្រំ ថ្វាយសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួន និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ត ជាកូន ចៅ ចៅទួត របស់ព្រះអង្គ ប្រកបដោយសុខដុមរមនា ជារៀងដរាបតទៅ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលបានប្រគេនជូនរួមមាន៖ ទឹកបរិសុទ្ធ២០កេស អង្ករ ៥០០គីឡូក្រាម សាដក់៥ឈុត និងថវិកាប្រគេនព្រះសង្ឃមួយចំនួនផងដែរ។ សម្រាប់យុវជនកាកបាទក្រហមកម្ពុជា ទីប្រឹក្សាចំនួន២០នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន១០,០០០រៀល និងលោកយាយ លោកតាចំនួន១០ នាក់ ក្នុង១នាក់ទទួលបានថវិកាចំនួន ២០.០០០រៀលផងដែរ។

