
(កំពង់ធំ)÷ សង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុក ស្ទោង
ដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកអន្លង់តាអោន និងចំណុច មុខជ្រោយធំ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានៅផងដែលក្រុមជំនាញបានចុះមកក្រាបទម៉ឺននេសាទនៅឃុំពាមបាង ជាលទ្ឋផលអនុវត្តបាន(០១ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣របាំងប្រវែង១៤៥ ម៉ែត្រឡុក ស្បៃមុងចំនួន៦គ្រឿង លូ ស្បៃមុងចំនួន១២មាត់ បង្គោលឈើចំនួន២៥០ដើម។ បានអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ដល់អ្នកដឹកជញ្ជូនផលិតផលជលផល(លៀស) ចំនួន៣នាក់ ស្មើនឹងលៀសចំនួន ៤៨០០គីឡូក្រាម ត្រូវមានលិខិតអនុញ្ញាតឱ្យដឹកជញ្ជូន និងដឹកជញ្ជូនប្រភេទលៀសធំ។ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៥គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន ៦០លីត្រ។
ដោយឡែកសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវីរៈសេនីយ៍ទោ ទិត ចាន់នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យុទ្ធភូមិភាគទី 4)បានសហការដឹកនាំកងកម្លាំងនិងមត្ថកិច្ចជំនាញចុះបង្រាបបទល្មើសនេសាទ នៅចំណុចចុងព្រែកទាល់ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ រហូតដល់ចំណុចព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ចំណែកឯក្រុមជំនាញចម្រុះចុះបង្ក្រាបទល្មើសនេសាទឃុំផាត់សណ្ដាយវិញ ជាលទ្ធផលអនុវត្តបាន០១ករណី
បានរុះរើនិងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៣៥របាំងប្រវែង១៧៥០ម៉ែត្រឡុកចំនួន៣៥គ្រឿង លូចំនួន៣៥មាត់ បង្គោលចំនួន ៨៧៥ដើម ចាក់ប្រលែងកូនត្រីទំងន់២០គីឡូក្រាមចូលទន្លេវិញ។ ហើយកម្លាំងចូលរួមសរុប២០នាក់ក្នុងនោះប្រើប្រេងឥន្ធនៈអស់ចំនួន៦០លីត្រផងដែរ។