ខណ្ឌរដ្ឋបាលជលផលសហការជាមួយសហគមន៍នេសាទភូមិស្ទឹងស្ងួតចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំ
ថ្ងៃព្រហស្បត៍ ១៤កើត ខែមិគ្គសិរ ឆ្នាំម្សាញ់ សប្ដស័កព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែ ធ្នូ ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយសហគមន៍នេសាទ ភូមិស្ទឹងស្ងួត ភូមិកំពង់ត្រឡាច និងភូមិព្រែកគន្លង បានចុះប្រតិបត្តិការ បង្ក្រាបបទល្មើសនេសាទរបាំងផ្ចិតព្រែក នៅចំណុចចង្អូរស្ពានព្រែកតាព្រាប និងព្រែកស្ទឹងស្ងួត ស្ថិតនៅក្នុងភូមិសាស្ត្រឃុំ អំពិលទឹក ស្រុកកំពង់ត្រឡាច ដែលខុសទៅនឹងច្បាប់ស្តីពីជលផល ។ ក្នុងនោះ យើងបានធ្វើការរុះរើនឹងបំផ្លាញចោលនៅហ្នឹងកន្លែង បានចំនួន ០១ករណី ដូចខាងក្រោម៖
– របាំងព្រួលរាំងផ្ជិតព្រែកចំនួន ២កន្លែងប្រវែង ៤០ម៉ែត្រ
– លបចំនួន ៤ គ្រឿង
– បង្គោលចំនួន ៤០ ដើម
-ចាក់លែងត្រីចំនួន ១៥គក្រ ។
* កំលំាងចូលរួមសរុបចំនួន១១នាក់
* មធ្យោបាយកាណូតប៉ាឡា ចំនួន០២ គ្រឿង។

