លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្រុកប្រាសាទសំបូ
(កំពង់ធំ)៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រើង បានអញ្ជើញអធិបតីភាព ក្នុងពិធីមីទ្ទីញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ធ្នូ ១៩៧៨ – ២ធ្នូ ២០២៥ ) នៅសាលាឃុំស្រើង ស្ថិតក្នុងភូមិទំបន់ ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
កម្មវិធីនេះផងដែរដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរងខេត្ត និងអនុប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំស្រើង លោកមេឃុំស្រើង និងសមាជិកនៅក្នុងមូលដ្ឋានភូមិ/ឃុំ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើននាក់ផងដែរ ។
នាឱកាសនោះឯកឧត្ដម មាស យ៉ត បានអានសុន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសំណេះសំណាលជាមួយ សមាជិក សមាជិការ នៅក្នុងអង្គពិធីផងដែរ និងជូនពរដល់សមាជិក សមាជិការ ទាំងអស់សូមមានសុខភាពល្អ ប្រកបកិច្ចការងារជោគជ័យគ្រប់ភារកិច្ច។
លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានគោរពការសរសើរនិងអបអរសាទរក្រៃលែងជាមួយប្រជាជនកម្ពុជាដែលរស់នៅក្រោមម្លប់សន្តិភាព ការអភិវឌ្ឍប្រកបដោយផ្លែផ្កាត្រចះត្រចង់ និងមោទកភាពបំផុត ជាពិសេសការអនុវត្តនូវយុទ្ធសាស្ត្របញ្ចាកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយតម្កល់នូវគុណតម្លៃនៃសុខសន្តិភាពនេះជាតម្លៃអមតៈដែលមិនអាចកាត់ថ្លៃឬដោះដូរបានទោះក្នុងតម្លៃណាក៏ដោយ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

