លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២
(កំពង់ធំ)÷ ដោយអនុវត្តតាមការចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម
នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្ត ដល់កងកម្លាំងចូលរួមប្រមាណ៣០០ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ថ្លែងបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងថាកិច្ចប្រជុំ ពិតជាមានសារៈសំខាន់ គឺដើម្បីផ្សព្វផ្សាយគោលការណ៍ បទបញ្ជាថ្មីៗរបស់ថ្នាក់ដឹកនាំ ដល់កងកម្លាំងយកទៅអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
លោកឧត្តមសេនីយ៍ទោស្នងការ បន្តថ្លែងថាកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យលទ្ធផលការងារ ដែលកងកម្លាំងអនុវត្តបាននាពេលកន្លងមក ដកបទពិសោធន៍ ដោះស្រាយបញ្ហាប្រឈម ផ្លាស់ប្តូរយោបល់ លើកទិសដៅសម្រាប់អនុវត្តបន្ត ឈានទៅសម្រេចបានជោគជ័យ ជូនថ្នាក់ដឹកនាំនិងអង្គភាព។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានគូសបញ្ជាក់ថា ខេត្តកំពង់ធំ ពុំមានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ទេ ព្រមទាំងមិនអនុញ្ញាតឱ្យមានវត្តមាន(Online Scams) ជាដាច់ខាត ព្រមទាំងក្រើនរំលឹក ដល់ថ្នាក់នាំ នៃស្នងការដ្ឋានគរបាលខេត្ត និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវអនុក្រឹត្យលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្ដិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងបទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
ដើម្បីធានាសេចក្តី សុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ និងសង្គមជាតិ លោកស្នងការបានដាក់ចេញ ទិសដៅ
ចំនួន៧ចំណុច ដល់ផែនជំនាញជំនាញ លោកអធិការនគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨១ ឃុំ-សង្កាត់ យកទៅអនុវត្តឱ្យ សម្រេចបានផ្លែផ្កាស្នាដៃបន្តទៀត រួមមាន÷ ១-បង្កើនការផ្សព្វផ្សាយគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់
មានសុវត្ថិភាព” ឱ្យចំតាមគោលដៅ ងាយរងគ្រោះ។ ២- ផែនការងារព្រហ្មទណ្ឌ ត្រូវមានផែនការជាក់លាក់សម្រាប់អនុវត្ត បម្រើឱ្យកិច្ចប្រតិបត្តិការ រក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាក់ស្តែងនាពេលកន្លងមកនេះ បទល្មើសបង្ករឡើងដោយក្មេងទំនើង សមត្ថកិច្ចយើងបង្ក្រាបបានទាន់ពេលវេលា ចាត់ការតាមនីតិវិធី ច្បាប់។ ៣-ចំពោះការងារសណ្តាប់ធ្នាប់សាធារណៈ បង្កើនការផ្សព្វផ្សាយអប់រំ គ្រប់ទំរង់ រូបភាព ដើម្បីបញ្ជ្រាបការយល់ដឹង ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ស្របតាមអនុក្រឹត្យ៣៩ អនក្រ.បក លោកស្នងការសង្ឃឹមជឿជាក់ថា ចាប់ពីត្រីមាសនេះទៅ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នឹងមានការ
ថយចុះជាបន្តបន្ទាប់។ ៤-ផែនការងារអត្តសញ្ញាណកម្ម : បង្កើនការផ្តល់សេវា
ជូនប្រជាពលរដ្ឋ ( សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ផ្ដល់ទំនុកចិត្ត
ដល់ប្រជាពលរដ្ឋ រហ័ស ទាន់ពេលវេលា។ ៥-ការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ថែទាំ
ត្រួតពិនិត្យ សម្ភារៈបច្ចេកទេស រថយន្ត សម្រាប់កិច្ចអន្តរាគមន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ នាគ្រាជួបហេតុការណ៍ ចៃដន្យ។ ៦-ផែនការងារសេនាធិការ បន្តបានចងក្រង របាយការណ៍ លម្អិត ដើម្បីរំលេចអំពីស្នាដៃ គុណបំណាច់ របស់កងកម្លាំងតាមបណ្ដាផែនការងារជំនាញ សម្រេចបាននាពេលកន្លងមក។ ៧.ផែនការងារ ភស្តុភារ និងហិរញ្ញវត្ថុ :គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ (ចលនទ្រព្យ និងអចលនទ្រព្យ) និងបើកគោលរបបរបស់មន្ត្រីនគរបាលជាតិ កម្ពុជា។
ជាចុងក្រោយ លោកស្នងការនគរបាលខេត្ត បានប្រគល់លិខិតសរសើរ ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងទូទាំងខេត្ត ដែលមានស្មារតីក្នុងការអនុវត្តតួនាទី ភារកិច្ច នាពេលកន្លងមកចំនួន១៤៣រូប។

