លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ ចុះសួរសុខទុក្ខមេឃុំផាត់សណ្ដាយ និងប្រជាពលរដ្ឋអាស្រ័យផលនេសា
(កំពង់ធំ)៖ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងពង្រឹងការយកចិត្តទុកដាក់ដល់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានអញ្ជើញចុះសួរសុខទុក្ខ លោកមេឃុំផាត់សណ្ដាយ និងប្រជាពលរដ្ឋដែលអាស្រ័យផលនេសាទនៅទីនោះ ស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកអភិបាលស្រុកបានជួបសំណេះសំណាល សួរនាំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសស្ថានភាពការអាស្រ័យផលនេសាទ ការរកចំណូលប្រចាំថ្ងៃ និងបញ្ហាប្រឈមផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកក៏បានស្តាប់សំណូមពរ និងមតិយោបល់ពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីយកទៅពិចារណា និងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ សម្រាប់ការដោះស្រាយបន្តឱ្យបានទាន់ពេលវេលា។
លោក អ៊ុត វណ្ណរ៉ា បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ បន្តប្រកបមុខរបរនេសាទដោយគោរពច្បាប់ និងចូលរួមថែរក្សាធនធានធម្មជាតិ ឱ្យបានគង់វង្ស ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុខសុវត្ថិភាពនៅក្នុងសហគមន៍៕

