ហូបឆ្អែតប្រេះពោះបែកធ្លាយលោកហុក មុន នាយរងសង្កាត់រដ្ឋបាលជលផលឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
កាលពីថ្ងៃទី ២៤ ,២៥ ខែមេសាឆ្នាំ ២០២៦លោក ហុក មុន បាន forward សំឡេងនិងបញ្ជីឈ្មោះអ្នករកលាស,ខ្ចៅឃុបឃិតគ្នាបង្កើតបទល្មើសយកលុយទៅទិញស័ង្កសីប្រក់ដំបូលស្នាក់ការជលផលនៅបាឡាត
ថ្នាក់លើដាក់បញ្ជាឲ្យលោកហុក មុននាយរងសង្កាត់ជលផលពាមបាងនៅឈរជើងនៅក្នុងភូមិបាឡត ឃុំពាមបាងដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសជលផលតែពេលនេះបែកធ្លាយដូចឱ្យលោក ហុក មុន ទៅឃុបឃិត គ្នាបង្កើតបទល្មើសបំផ្លាញមច្ឆាជាតិនៅក្នុងបឹងទន្លេសាបទៅវិញ។
ប្រជាពលរដ្ឋឆ្ងល់ថាតើទង្វើលោកហុក មុនធ្វើនេះ ត្រូវតាមតួនាទីរបស់ខ្លួនដែរឬទេ តែបើខុសនិងតួនាទីរបស់ខ្លួនថ្នាក់ដឹកនាំខាងលើមានចំណាត់ការយ៉ាងណាចំពោះបុគ្គលរូបនេះ។
បើតាមប្រជាពលរដ្ឋរស់នៅភូមិបាឡតជាច្រើនគ្រួសារសុំមិនបញ្ចេញឈ្មោះប្រាប់អ្នកសារព័ត៌មានយើងថាកន្លងអ្នកនេសាទបទល្មើសគ្រប់ប្រភេទត្រូវបង់លុយឲ្យលោកហុក មុន ហើយត្រីសាច់ត្រូវលក់ឲ្យប្រពន្ធគាត់ទៀត បើមិនលក់ឲ្យប្រពន្ធគាត់ទេ លោកហុកមុនសហការកម្លាំងចាប់បង្ក្រាបបំផ្លាញចោល។
ប្រជាពលរដ្ឋរករបរនេសាទជាលក្ខណៈ
គ្រួសាររស់នៅក្នុងឃុំពាមបាងស្នើសុំដល់ឯកឧត្តមនួន ផារ័ត្នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលោកប៉ែន សុវណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោកជិន ស៊ីថានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ មេត្តាមានចំណាត់ការទៅលើលោក ហុក មុនរួមគំនិតបំផ្លាញមច្ឆាជាតិនៅបឹងទន្លេសាបផងទាន។
អ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ ក្នុងគោលបំណងចូលរួមថែរក្សារការពារអភិរក្សធនធានមច្ឆាជាតិ ឲ្យបានគង់វង្សស្ថិតស្ថេរជានិរន្ត សំរាប់កូនខ្មែជំនាន់ក្រោយ អាស្រ័យដូចនេះយើងទាំងអស់គ្នា ត្រូវសហការ ការពារមច្ឆាជាតិឲ្យចៀសផុត ពីបទល្មើសនេសាទខុសច្បាប់នានា ដោយរក្សាបាននូវតុល្យភាព រវាងការអភិវឌ្ឍន៍ និងការអភិរក្ស ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញករណីបទល្មើសជលផលខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់មានការស្រាយបំភ្លឺណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ព្រោះទំនាក់ទំនងមិនបាន ដូច្នេះអង្គភាពសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

