បាតុភូតធម្មជាតិ មានភ្លៀងមួយមេធំ លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋរកបើកដំបូល ដួលរលំ និងរន្ទះបាញ់បណ្ដាលឱ្យមនុស្ស១នាក់ស្លាប់ នៅខេត្តកំពង់
(កំពង់ធំ)÷ រដ្ឋបាលស្រុកប្រាសាទបាល័ង្គ នៅវេលាម៉ោង១៥:៥០នាទីល្ងាច នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិថ្នល់ ឃុំទួលគ្រេីល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានភ្លៀង ខ្យល់កន្ត្រាក់ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋគឺ÷ រលំផ្ទះទាំងស្រុង៣ខ្នង របេីកដំបូល១៨ខ្នង សរសរលោតចេញពីជេីងទម្រ១ខ្នង មិនមានប្រជាពលរដ្ឋណាមានបញ្ហាអ្វីឡេីយ។
រដ្ឋបាលស្រុកសន្ទុក ស្ថានភាពគ្រោះមហន្តរាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤:៣០នាទីរសៀល នៅស្រុកសន្ទុកមានភ្លៀងធ្លាក់១មេ លាយឡំដោយខ្យល់ និងផ្គរន្ទៈ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋមាន÷ នៅភូមិចំបក់ ឃុំតាំងក្រសាំង មានករណីប្រជាពលរដ្ឋ ឈ្មោះ ហ៊ុយ គ្រឿន ភេទប្រុស អាយុ៥៧ឆ្នាំ ជាប្រជាការពារភូមិ នៅភូមិចំបក់ខាងជើង ត្រូវរន្ទះបាញ់ស្លាប់នៅនិងកន្លែងក្នុងស្រែ មូលហេតុ គាត់ទៅព្រោះស្រូវ នៅចុងភូមិ របើកដំបូលសាលាឆាន់ និងកុដ្តិ វត្តបុស្សស្រល់ ភូមិអូរធំ សាលាឆានទំហំ១៦ម៉ែត្រ x២៧ម៉ែត្រ ខូចខាតដំបូល។
រដ្ឋបាលស្រុកកំពង់ស្វាយ អំពីស្ថានភាពគ្រោះមហន្តរាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២:៣០នាទីរសៀល នៅស្រុកកំពងស្វាយ មានភ្លៀងធ្លាក់១មេធំ លាយឡំដោយខ្យល់ និងផ្គរន្ទះ បណ្ដាលឱ្យមានផលប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋមានចំនួន២ឃុំ÷១.ឃុំនីពេជចំនួន១០ខ្នងផ្ទះមាន(១.ឈ្មោះ ម៉ៅ ឡំ ភេទប្រុស អាយុ៣៧ ឆ្នាំនៅភូមិនីពេជ(ខ) ផ្ទះទំហំ៨ម៉ែត្រx៩ម៉ែត្រ របើកក្បឿងដំបូលអស់ប្រហែល៣៥០សន្លឹក។ ២.ឈ្មោះ ជ វីរៈសិទ្ធិ ភេទប្រុស អាយុ៣៣ឆ្នាំនៅភូមិនីពេជ(ខ) របើកក្បឿងដំបូលអស់ប្រហែល២៥០សន្លឹក។ ៣.ឈ្មោះ លាន លឿន ភេទប្រុស អាយុ៥៦ឆ្នាំ នៅភូមិនីពេជ(ខ) ផ្ទះទំហំ៦ម៉ែត្រx៧ម៉ែត្រ របើកក្បឿងដំបូលអស់ប្រហែល៣៥០សន្លឹក។ ៤.ឈ្មោះ ហៀង ហិច ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិនីពេជ(ខ) ផ្ទះទំហំ៨ម៉ែត្រx៩ម៉ែត្រ របើកក្បឿងដំបូលអស់ប្រហែល២៧០សន្លឹក។ ៥.ឈ្មោះ ពាង ងឿន ភេទស្រី អាយុ២៧ឆ្នាំ នៅភូមិនីពេជ(ខ) ផ្ទះទំហំ៦ម៉ែត្រx៧ម៉ែត្រ របើកក្បឿងដំបូលអស់ប្រហែល២៥០សន្លឹក។ ៦.ឈ្មោះ ឆោម កុសល ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិនីពេជ(ខ) ផ្ទះទំហំ៨ម៉ែត្រx៩ម៉ែត្រ របើកក្បឿងដំបូលអស់ប្រហែល២៧០សន្លឹក។ ៧.ឈ្មោះ ឃាម ខៃ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិនីពេជ(ខ) ផ្ទះទំហំ៨ម៉ែត្រx៩ម៉ែត្រ របើកក្បឿងដំបូលអស់ប្រហែល៣០០សន្លឹក។ ៨.ឈ្មោះ ហួន សិត ភេទស្រី អាយុ៧៩ឆ្នាំ នៅភូមិនីពេជ(ខ) ផ្ទះទំហំ៦ម៉ែត្រx៧ម៉ែត្រ របើកក្បឿងដំបូលអស់១៥០សន្លឹក។ ៩.ឈ្មោះ ហែល ផល់ ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិដូនឈូក ផ្ទះទំហំ៧ម៉ែត្រx៨ម៉ែត្រ របើកក្បឿងដំបូលអស់
ប្រហែល២០០ សន្លឹក និងរោងបាយ អស់ស័ង្កសី១២ សន្លឹក។ ១០.ឈ្មោះ លាន ឡុញ អាយុ៥៨ឆ្នាំ នៅភូមិនីពេជ(ខ) រលំជង្រុកស្រូវទំហំ៤ម៉ែត្រx៦ម៉ែត្រ អស់ទាំងស្រង់)។ ២.ឃុំដំរីស្លាប់ ១ខ្នងផ្ទះមាន÷១-ប្រជាពលរដ្ឋរស់នៅភូមិមង្គលស្លា ឃុំដំរីស្លាប់១ខ្នងទំហំ៦ម៉ែត្រx៩ម៉ែត្រ ធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងសង្ក័សី បណ្តាលឱ្យរបើក ដំបូលរានបាយខូចខាតស័ង្គសី១០សន្លឹក។ ២.ម្ចាស់ផ្ទះឈ្មោះ ធួត ម៉ោច ភេទស្រី អាយុ៦១ឆ្នាំ មានសមាជិកសរុប២នាក់ ស្រី១នាក់ របើកដំបូលផ្ទះ១២សន្លឹក។
រដ្ឋបាលស្រុកស្ទោង នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ មានភ្លៀងមួយមេធំលាយលំរន្ទះខ្យល់កន្ទ្រាក់បណ្ដាលឱ្យនៅឃុំប្រឡាយ របើកដំបូលផ្ទះចំនួន០២ខ្នង និងឃុំចំណាក្រោម របើកដំបូលផ្ទះចំនួន១៦ខ្នងផ្ទះ មានរលំផ្ទះចំនួន០១ខ្នងផងដែរ។


