
កំពង់ឆ្នាំង ៖ ថ្ងៃ អង្គារ ៩ រោច ខែពិសាខ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរស្រុក ជលគីរី អាជ្ញាធរឃុំពាមឆ្កោក និងកងពលតូចអន្តរាគមន៍លេខ១ បើកកិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល និង ចលនាប្រមូល ឧបករណ័ឆក់ត្រី ដែលជាឧបករណ៍នេសាទខុសច្បាប់។
ជាលទ្ធផល មានអ្នកចូលរួមសរុបចំនួន ៥១ នាក់ ប្រជានេសាទមួយចំនួនបាន អបអរសាទរចូលរួមដោយស្ម័គ្រចិត្តប្រគល់អាំងវែកទ័រឆក់ត្រី ជូនដល់ខណ្ឌរដ្ឋបាលជលផលនិងក្រុមការងារបានចំនួន ៣៩ គ្រឿងផងដែរ ។