
(កំពង់ធំ)÷ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រដ្ឋបាលខេត្តកំពង់ធំ និងចែកបានសរសើរដល់កងកម្លាំងដែលមានស្នាដៃល្អនៅក្នុងមូលដ្ឋាន។
នៅក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ វរិន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុន ប៊ុត្រអភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ធំ ប្រធានមន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត អភិបាលក្រុង /ស្រុក/ចៅសង្កាត់/មេឃុំ/នាយនគរបាលប៉ុស្តិ៍ជាច្រើនរូប នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងឱកាសនេះលោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំបានលើកឡើងថា ដើម្បីពង្រឹងស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងកម្មវិធីនយោបាយ នឹងយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាប្រឡងប្រណាំងដាក់ចេញទិស ដៅសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥មាន÷ ១-ជំរុញគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ កម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ឱ្យមានស្មារតីទទួលខុសត្រូវក្នុងការបំពេញតួនាទីភារកិច្ច ដើម្បីរួមចំណែកអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឱ្យកាន់តែមានសកម្មភាពផុសផុលថែមទៀត ឱ្យបានទូលំទូលាយស៊ីជម្រៅដល់គ្រប់ស្រទាប់ប្រជាជនគ្រប់ទីកន្លែង និងបំផុសចលនាចូលរួមឱ្យ កាន់ខ្លាំងក្លាថែមទៀត។ ២-បន្ត
គាំទលើកទឹកចិត្ត និងពង្រឹងនគរបាលប៉ុស្តិ៍រដ្ឋបាល ដោយផ្តោតលើជំរុញការអនុវត្តការងារនគរបាល និងសហគមន៍ វាយតម្លៃវឌ្ឍនភាពប៉ុស្តិ៍នគរបាលរដ្ឋបាល។ ធ្វើបច្ចុប្បន្នភាពកម្លាំងប្រជាការពារ និងចងក្រងក្រុមប្រជាការពារឱ្យបានច្បាស់លាស់ សំដៅធ្វើ ឱ្យកម្លាំងនេះក្លាយជាកម្លាំងជំនួយ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមសហគមន៍ ភូមិ ឃុំ-សសង្កាត់ ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានពាំនាំនៅប្រសាសន៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីបន្តជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលរួមមាន÷ ១.គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវបន្តពង្រីកការផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ/សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នក ពាក់ព័ន្ធនានា ដើម្បីលើកម្ពស់ការយល់ដឹង និងការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។ ២.រដ្ឋបាលខេត្ត/ក្រុង/ស្រុក និងឃុំ/សង្កាត់
ត្រូវលើកម្ពស់ការផ្តល់សេវាសាធារណៈ និងការអនុវត្តគម្រោង សកម្មភាពនានា (លក្ខណសម្បត្តិ ទី១) ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាពរស់នៅដោយផ្ទាល់របស់ប្រជាពលរដ្ឋ ជាពិសេស គម្រោងសកម្មភាពផ្នែកសេវាសង្គម គ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតកាចសាហាវនានា។
ត្រូវពង្រឹងការសម្របសម្រួល និងកិច្ចសហការជាមួយអង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរស ជននានា ដើម្បីកៀរគរធនធានសម្រាប់អនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។ ដោយឡែករដ្ឋបាលឃុំ សង្កាត់ ត្រូវពង្រឹងការយកចិត្តទុកដាក់ក្នុងការដឹកនាំ និងការអនុវត្តគោល នយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព តាមរយៈការប្រមូលផ្តុំកម្លាំងជំនាញ និងការពង្រឹងកិច្ចសហការរវាងប៉ុស្តិ៍នគរបាលរដ្ឋាបាល និងអង្គភាពជំនាញនានានៅថ្នាក់ឃុំ សង្កាត់ ដូចជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ មណ្ឌលសុខភាព សាលារៀន ក្នុងការអនុវត្តគោលនយោបាយនេះ។ ៣. រដ្ឋបាលខេត្ត ក្រុង ស្រុកត្រូវសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំចលនាប្រឡងប្រណាំង បង្កើតស្នាដៃក្នុងការអនុវត្តលក្ខណសម្បត្តិនានានៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ស្របតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីលេខ១០៧ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១។ ត្រូវសម្របសម្រួល និងសហការជិតស្និតជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីជំរុញសកម្មភាពអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព។