នៅថ្ងៃ អាទិត្យ ១កើត ខែ ភទ្របទ ឆ្នាំម្សាញ់ សប្ពស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២៥
លោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និង កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការឃុំ ពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និង បង្ក្រាបបទល្មើសនេសាទ នៅចំណុច បាកដាវ UTM ៤៨P(៤៤៣៦១៩-១៣៣៩២៣៨) ឃុំពាមបាង ស្រុក ស្ទោង ខេត្ត កំពង់ធំ
ដឹកជញ្ជូនផលិតផលជលផល (ប្រភេទលៀសស្ងោរ)
លទ្ធផលអនុវត្តបាន ( ១ ករណី)
ឃាត់ចាប់កាណូតដឹកលៀសចំនួន ៦ គ្រឿង ក្នុងនោះកាណូតធំមួយគ្រឿង
លៀសចំនួន ៦ តោន ចាក់លែងចូលទន្លេវិញ។
ម្ចាស់ដឹកលៀសឱ្យត្រឡប់ទៅផ្ទះវិញក្រោយពេលសមត្ថកិច្ចសាកសួរកសាងសំណុំរឿង និង អប់រំណែនាំ ដោយឡែកកាណូតរក្សាទុកនៅទីស្នាការ សង្កាត់រដ្ឋបាលជលផលពាមបាង រង់ចាំការដោះស្រាយតាមនីតិវិធី ។
មធ្យោបាយកាណូតចំនួន ៣ គ្រឿង
ប្រើប្រាស់ប្រេងចំនួន ៦០ លីត្រ
កម្លាំងសរុបចំនួន ៩ នាក់ ក្នុងនោះមាន÷
កម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន ៣ នាក់
កម្លាំងសង្កាត់រដ្ឋបាលជលផលពាមបាងចំនួន ៣ នាក់
កម្លាំងឧទ្យានុរក្សបរិស្ថានវើយចំនួន ៣ នាក់។
VID_20250824_134731_100.mp4
















