
ថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៥លោក លី ឡា នាយខណ្ឌ រដ្ឋបាលជលផលដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល ដោយប្រើប្រាស់មធ្យោបាយ បាឡាស្មាច់ចំនួន ៤គ្រឿង កំលាំងសរុបចំនួន ១៤នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទចាប់ពីចំណុចបឹងបាក់អង្រុត ដល់ ចំណុចផ្លូវដំរី ក្នុងភូមិសាស្ត្រ ឃុំពោធិ៍ និង ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ពេលប្រតិបត្តិការបានប្រទះឃេីញរបាំងសាច់អួន ដែលដាក់វែងៗខុសនឹងច្បាប់ស្តីពីជលផល នៅពេលនោះយេីងបានឯកភាពគ្នាចុះរុះរេីកាត់តម្រឹមបំផ្លាញ់ចោលវត្ថុតាងនៅនឹងកន្លែង។
លទ្ធផលសម្រេចបានរួមមាន៖
របាំងសាច់អួនចំនួន០១ករណី ស្មើនឹង ៩ កន្លែង ប្រវែង ១១០០ ម៉ែត្រ លបលូ ១៥ មាត់ បង្គោលចំនួន៤០០ដេីម និងចាក់លែងត្រីចូលដែននេសាទវិញចំនួន៥០គីឡូក្រាម។