
ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័កពុទ្ធសករាជ២៦៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ សមត្ថកិច្ចខណ្ឌរដ្ឋបាល ជលផលកំពង់ឆ្នាំង សហការណ៍ជាមួយកងអន្តរាគមន៍បង្រ្កាបបទល្មេីសនេសាទលេីផ្ទៃទន្លេសាប កងពលលេខ ៥២ យោធភូមិភាគ ៥ ចុះប្រតិបត្តិការ បង្រ្កាបបទល្មេីស (សម្រាស់ ) ដែលជនល្មេីស បានធ្វេីសកម្មភាព ប្រេីប្រាស់អួនមកហ៊ុំព័ទ្ធដុំសម្រាស់ នៅ ចំណុច ត្រសេះចោះ ភូមិ កោះតាម៉ូវ ឃុំ កំពង់ព្រះគគី ស្រុក បរិបូណ៍ ខេត្ត កំពង់ឆ្នាំង ដោយក្នុងនោះសមត្ថកិច្ចបានឯកភាពគ្នា ឃាត់ចាប់ជនសង្ស័យ និងដកហូតវត្ថុតាង ល្មេីសច្បាប់មួយចំនួនរួមមាន :
-ទូកបាឡាស្មាច់ ៧. ៩ ម៉ែត្រ ភ្ជាប់ម៉ាសុីន ០១ គ្រឿង
-ទូកបាឡាស្មាច់ ៦ ម៉ែត្រ ០១ គ្រឿង
-ម៉ាសុីន ខ្យល់ ០២ គ្រឿង
-អួនហ៊ុំ ទំហ៊ំ(១៤០ម x៥មxក្រឡា ៣ ហ៊ុន) ចំនួន ០១ វង់
-ជនល្មេីស. ចំនួន ៥ នាក់
បច្ចុប្បន្នសមត្ថកិច្ចយេីង កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការស្របតាមច្បាប់ស្តីពីជលផល ។