(កំពង់ធំ)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងួន រាសី សមាជិកអចិន្រៃ្តយ៍យុវជនគណបក្សថ្នាក់កណ្តាល ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ចើញជាអធិបតីក្នុងពិធីសំណេះសំណាលសមាជិកយុវជនគណបក្សប្រជាជនកម្ពុជា នៅស្រុកប្រសាទបល្ល័ង្ក និងស្រុកកំំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានយុវជនគណបក្សប្រជាជនកម្ពុជាសរុបចូលរួម៤០០នាក់។
ក្មុងឱកាសជួបជុំសំណេះសំណាល សួរសុខទុក្ខសមាជិកយុវជនគណបក្សប្រជាជនកម្ពុជានាពេលនេះ ឯកឧត្តម ងួន រាសី បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សខេត្តផងដែរ។
ឯកឧត្តមបន្តថា ការជួបជុំក្នុងវេលានេះគឺដោយសារសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំដ៏ឈ្លាសវៃមិនធ្លាប់មានក្នុងរយៈពេលជាច្រើនសតវត្សរ៍ក្រោយសម័យអង្គរដ៏រុងរឿង ក្នុងការគ្រប់គ្រងប្រទេសប្រកបដោយវឌ្ឍនភាពរីកចម្រើនគ្រប់វិស័យ។ ដូចយើងទាំងអស់គ្នាបានដឹង និងបានមើលឃើញជាក់ស្ដែងស្រាប់ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល។
ឯកឧត្តម បានលើកឡើងពីលទ្ធផល នៃការអភិវឌ្ឍ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា បានកសាងស្ពានឆ្លងនៅតាមទីជនបទ ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលកៅស៊ូ ផ្លូវចាក់បេតុងជាច្រើនខ្សែខ្វាត់ខ្វែង អគារសិក្សាគ្រប់កន្លែង មណ្ឌលសុខភាពគ្រប់ឃុំ មន្ទីរពេទ្យបង្អែក និងធារាសាស្ត្រ ប្រព័ន្ធប្រឡាយទឹក និងគ្រប់វិស័យកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយផ្តល់ឱកាសការងារ ប្រាក់ចំណូលរួមចំណែក លើកកម្ពស់សេដ្ឋកិច្ចប្រជាជនក្នុងខេត្ត និងសេដ្ឋកិច្ចជាតិរបស់យើង។
ជាមួយគ្នានោះឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានលើកឡើងពីជម្លោះព្រំដែនកម្ពុជា-ថៃ និងសូមឱ្យបងប្អូនជឿទុកចិត្តលើរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ដែលបានយកចិត្តទុកដាក់ខ្លាំងបំផុតដើម្បីបញ្ចៀសង្គ្រាម រក្សាសន្តិភាពជូនជាតិ និងរក្សាកំណើនសេដ្ឋកិច្ចជាតិ។ ជាពិសេសសុខុមាលភាព និងសុខសុវត្ថិ ភាពបងប្អូនជនភៀសសឹក បងប្អូនវីរកងទ័ពទាំង១៨នាក់ និងការងារឬមុខរបរសម្រាប់ទ្រទ្រង់ជីវភាព ប្រចាំថ្ងៃរបស់បងប្អូនដែលវិលត្រឡប់ពីប្រទេសថៃវិញ ក្នុងដំណាក់កាលនៃការទប់ស្កាត់ ការ ឈ្លានពានរបស់ពួកចោរសៀម តាមរយៈការវាយតបដោយកងកម្លាំងក្លាហានរបស់វីរកងទ័ព និងតាមរយៈការទូតក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងប្តឹងតវ៉ាទៅតុលាការយុត្តិធម៌អន្តរជាតិ អង្គការសិទ្ធិមនុស្សអន្តរជាតិ អង្គការរក្សាសន្តិសុខពិភពលោក និងអង្គការសហប្រជាជាតិ ដោយមានការខិតខំប្រឹងប្រែងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលដ៏ឈ្លាសវៃ ប្រកបដោយភាពធនខ្ពស់ស្ងាត់តែមិនស្ងៀម ជាលទ្ធផលកម្ពុជាទទួលបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរក្រោមអធិបតីភាពលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងក្រោមកិច្ចខិតខំប្រឹងប្រែងនាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ីប្រធានប្តូរវេនអាស៊ាន។




















