(កំពង់ធំ)÷នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សួគ៌ ប៊ុនធង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក តំណាងលោក សាយ គឹមឡម ប្រធានភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចូលរួមបុណ្យសព ឧបាសិកា ដួង អឿន ភេទស្រី ទទួលមរណៈភាពក្នុងព្រះជន្ម៨០ឆ្នាំ ត្រូវជាម្ដាយបង្កើតលោកកែវ សុខុម ស្មៀនឃុំប្រឡាយ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ នៅភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
ក្នុងឱកាសនោះដែរ ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់លំដាប់ថ្នាក់ជាពិសេសឯកឧត្តម ចាន់ យុត្ថាថា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំប្រឡាយនិងឃុំពពក និងលោក សាយ គឹមឡម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សមាជិក សមាជិកកាសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ៗរូប។
លោក សួគ៌ ប៊ុនធង បានសម្ដែងនូវសមានុចិត្តដ៏ក្រៀមក្រំបំផុតព្រមទាំងចូលរួមរំលែកនូវមរណៈទុក្ខជាមួយក្រុមគ្រួសារលោក កែវ សុខុម ដែលបានបាត់បង់នូវអ្នកម្ដាយជាទីគោរពសក្ការៈទាំងអាឡោះអាល័យដែលមិនអាចជួបគ្នាតទៅទៀត។
ក្នុងឱកាសនេះដែរ លោកអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកស្ទោង និងគណៈកម្មាធិការភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ បាននាំយកនូវអង្ករ២បេ ទឹកសុទ្ធ១០យូរ និងថវិកាចំនួន២៦៥.០០០រៀល ក្នុងនោះថវិកាឯកឧត្តម ចាន់ យុត្ថា ចំនួន១០០ .០០០រៀលផងដែរ។




















