(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណ:កម្មការទី៨ ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ៨ អញ្ជើញ នាំយកម្សៅទឹកដោះគោ៣កេះ ជែលលាបបំបាត់រមាស់១កេះ កៅអៀកបញ្ចុះកំដៅ១កេះ និងសំលៀកបំពាក់សិស្ស១កេះធំ ដែលជាអំណោយដ៍ថ្លៃថ្លារបស់បណ្ឌិត ធន់ វឌ្ឍន៍នា អនុប្រធានទី២ ព្រឹទ្ធសភា និងលោកជំទាវ មកប្រគល់ជូនលោក នាយក លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកំពង់ស្វាយ ស្ថិតនៅភូមិកំពង់ស្វាយ ឃុំពង់ស្វាយ ស្រុកកំពង់ស្វាយ នាសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
លោកជំទាវមានប្រសាសន៍ថានេះជាទឹកចិត្តដ៏ល្អរបស់ឯកឧត្តម ធន់ វឌ្ឍន៍នា ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន សម្រាប់ផ្តល់ជូនប្អូនៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាកំពង់ស្វាយនេះដើម្បីសម្រាលនូវការខ្វះខាត និងជាអាហាររូបត្ថម្ភបន្ថែមសំរាប់សុខភាព ដែលធ្វើឲ្យពួកគេមានសុខភាពល្អ រៀនឆ្លាត។
លោកជំទាវ ឃួន ឃុនឌី ជូនពរដល់លោកគ្រូអ្នកគ្រូទាំងអស់មានសុខភាពល្អដើម្បីបណ្តុះបណ្តាលប្អូនៗ ក្មួយៗ ដើម្បីក្លាយជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។










