មន្ត្រីព័ត៌មានខេត្តកំពង់ធំបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងសណ្ដាន
ខេត្តកំពង់ធំ ÷ ថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរព័ត៌មានខេត្តកំពង់ធំ ថ្ងៃទី២៤ខែវិច្ឆិឆ្នាំ២០២៥ បានប្រារព្ធពិធីដង្ហែក្បួន យុទ្ធនាការប្រយុទ្ធប្រឆាំងនិងព័ត៌មានក្លែងក្លាយនៅស្រុកប្រាសាទសំបូរ និងស្រុកសណ្ដាន់ ដើម្បីទប់ស្កាត់លុបបំបាត់ព័ត៌មានមិនពិតព័ត៌មាន បំភ្លើស ព័ត៌មានធ្វើឲ្យមានការយល់ច្រឡំ ដែលកំពុងរីកសាយភាយនៅក្នុងបណ្ដាញសង្គម។
យុទ្ធនាការនេះក៏មានការអញ្ជើញចូលរួមពីលោកអភិបាល អភិបាលរងស្រុក មន្ត្រីមន្ទីរព័ត៌មាន មន្ត្រីសាលាស្រុកកងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ។
យុទ្ធនាការ«និយាយថា ទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្ដើមបានរៀបចំឡើង ដោយក្រសួងព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មានពិត មានគុណភាព និងអាចទុកចិត្តបាន ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ។
.ជម្រុញការយល់ដឹង និងចំណេះដឹងផ្នែកព័ត៌មាន ដើម្បីឲ្យមនុស្សអាចសម្គាល់ និងមិនចែករំលែកព័ត៌មានមិនពិត ដែលអាចបំផ្លាញសន្តិសុខសង្គម។
.ពង្រឹងសហការរវាងមន្ត្រីព័ត៌មានខេត្ត និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការរបញ្ជាក់ និងផ្តល់ការអប់រំអំពីការប្រើប្រាស់ព័ត៌មានក្នុងសង្គមឲ្យបានត្រឹមត្រូវ។
នៅក្នុងពិធីយុទ្ធនាការខាងលើនេះ លោកស្រីង៉ែត ណារីបានអរគុណដល់អាជ្ញាធរស្រុកនិងយុទ្ធនាការទាំងមូលដែលបានផ្តល់ការគាំទ្រ ដោយបានចូលរួមរៀបចំទិវាយុទ្ធនាការយ៉ាងរលូន ក៏ដូចជាការចូលរួមសកម្មភាព ដង្ហែក្បួនផ្សព្វផ្សាយសារអប់រំដល់ប្រជាពលរដ្ឋទូលំទូលាយ។ ការចូលរួមរបស់អាជ្ញាធរ មូលដ្ឋាន.យុវជន .សិស្សានុសិស្ស និងប្រជាពលរដ្ឋបានបន្ថែមសារៈសំខាន់ដល់យុទ្ធនាការនេះ ធ្វើឲ្យសារផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្លើយតបបានទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។
លោកស្រីប្រធានមន្ទីរព័ត៌មានបានលើកឡើងទៀតថា ការសហការមូលដ្ឋានជាប្រភពសំខាន់បំផុតក្នុងការតស៊ូប្រឆាំងព័ត៌មានមិនពិត ព្រោះអាជ្ញាធរស្រុកជាអង្គភាពដែលនៅជិតប្រជាជនបំផុត និងអាចបញ្ជូនសារអប់រំឲ្យដល់សហគមន៍បានយ៉ាងមានប្រសិទ្ធភាព។ ការចូលរួមគ្នានេះបង្ហាញពីការយកចិត្តទុកដាក់រួម ក្នុងការអភិរក្សសុវត្ថិភាពព័ត៌មាន និងការក្លាយជាសង្គមដែលមានការយល់ដឹងខ្ពស់។
នៅចុងបញ្ចប់ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំបានសង្ឃឹមថា ការសហការរវាងមន្ទីរព័ត៌មាន និងអាជ្ញាធរស្រុកទាំងពីរ នឹងបន្តសហកាជាបន្តបន្ទាប់ ដើម្បីការពារសង្គមពីព័ត៌មានក្លែងក្លាយ និងជំរុញឲ្យសាធារណជនទទួលបានតែព័ត៌មានពិត មានគុណភាព និងអាចទុកចិត្តបាន។

