កម្លាំងសមត្ថកិច្ចជំនាញសហការចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទឆក់ត្រីក្នុងភូមិសាស្ត្រ ស្រុកកំពង់លែ
ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសុក្រ ៨កើត ខែមិគសិរឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានដូចខាងក្រោម៖
ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងសង្កាត់ រដ្ឋបាលជលផលកំពង់លែង សហការជាមួយ កំលាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង កំលំាងចូលរួមសរុបចំនួន០៥ នាក់ ប្រើប្រាស់មធ្យោបាយកាណូតចំនួន១ គ្រឿងបានចុះប្រតិបត្តិការ ប្រទះឃើញករណី បទល្មើសនេសាទប្រេីឧបករណ៍ឆក់ត្រីនៅចំណុចបឹងខ្ពប ភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចយេីងបានឯកភាពគ្នាឃាត់ចាប់ជនសង្ស័យ និង ដកហូតវត្ថុតាងខុសច្បាប់ ដើម្បីកសាងសំណុំរឿងចាត់ការស្របតាមនិតិវិធីច្បាប់ រួមមាន៖
ជនសង្ស័យចំនួន០២ នាក់
១. អឿន ទិត្យ ប្រុស អាយុ ២១ ឆ្នាំ
២. អឿន កំសាន្ត ប្រុស អាយុ ១៩ ឆ្នាំ( រស់នៅភូមិ សំរោង ឃុំ ពោធិ ស្រុក កំពង់លែង កំពង់ឆ្នាំង )
វត្ថុតាង
១. អាំងវែកទ័រឆក់ត្រី ០១គ្រ
២.ដងឆក់ត្រី ០១ គូរ
៣.អាគុយ៤០ អំពែ ចំនួន០១គ្រឿង
៤.ខ្សែភ្លើងប្រវែង ៣ ម៉ែត្រ
៥.ទូកបាឡាស្មាច់ ភ្ជាប់ម៉ាសុីនចំនួន ០១គ្រឿង
៦.ត្រីចំនួន ០២ គក្រ (អន់គុណភាព)។

