លោក អ៉ឹង ជឺប៉ោ នារងខណ្ឌរដ្ឋបាលជលផលដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំ
៖ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង មានដូចខាងក្រោម៖
ក្រុមការងាររួមមានខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគិរី និងសង្កាត់រដ្ឋបាលជលផលរលាប្អៀរ សហការជាមួយ កងកម្លាំងសឹករងកំពង់ឆ្នាំង ប្រចាំការនៅក្បាលកស្តីការទូ ឃុំពាមឆ្កោក និងនគរបាលរដ្ឋបាលប៉ុស្តិ៍ជលសារ ដឹកនាំដោយលោក អ៉ឹង ជឺប៉ោ នារងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង កំលំាងចូលរួមសរុបចំនួន១១នាក់ និងប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន ០៣ គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនៅចំណុចទំនប់ត្រីពោ ទំនប់កាត់ក្បាល ប្រាំងថ្មី ស្ថិតនៅក្នុង ភូមិកំពង់បាស្រូវ ក្នុងឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយប្រទះឃើញការធ្វើនេសាទរបាំងស្បៃមុងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផល។ បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោលនៅកន្លែង។
លទ្ធផលទទួលបានដូចខាងក្រោម៖
-របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ៤កន្លែង ប្រវែង ៦០០ ម៉ែត្រ
-លូស្បៃមុងចំនួន ៤មាត់
– បង្គោលចំនួន ៣០០ដើម
-ចាក់លែងត្រីចូលដែននេសាទវិញចំនួន ២០គក្រ ។


