
រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើរូបនេះបានអំពាវដូច្នេះ ក្នុងឱកាសដែលលោក និងសហការីព្រមទាំងលោកសាយ គឹមឡម អភិបាលស្រុកស្ទោងអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៥។
ក្នុងឱកាសនោះដែរ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខ សុមាលភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រផ្លូវគមនាគមន៍ជាច្រើននៅក្នុងមូលដ្ឋានស្រុកស្ទោង។
ទន្ទឹមនឹងនេះក្នុងនាមលោកប្រធានក្រុមការងារចុះមូលដ្ឋានឃុំ លោកបានអំពាវនាវដោយទទួចដល់ក្រុមការងារទាំងអស់ នៅក្នុងមូលដ្ឋានឃុំចំណាលើត្រូវធ្វើខ្លួនជាអ្នកបម្រើ ជាអ្នកជួយប្រជាពលរដ្ឋឱ្យអស់ពីចិត្តពីថ្លើមពីកម្លាំងកាយចិត្តដើម្បីប្រជាពលរដ្ឋ នៅទូទាំងឃុំចំណាលើ និងនាំគណបក្សប្រជាជនកម្ពុជាឈានទៅទទួលជ័យជំនះគ្រប់សមរភូមិបោះឆ្នោត។
លើសពីនេះត្រូវធ្វើខ្លួនជាមនុស្សល្អ ជាមនុស្សគំរូសម្រាប់ ប្រជាពលរដ្ឋក៏ដូចជាគណបក្សទាំងមូលជាពិសេសត្រូវខិតខំ អំពាវនាវកៀងគរអ្នកដែលមាននិន្នាការនយោបាយផ្សេងពីគណបក្សប្រជាជនកម្ពុជាឱ្យគាត់ជឿទុកចិត្តនិងងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមអភិវឌ្ឍ និងថែរក្សាសុខសន្តិភាពជូនជាតិមាតុភូមិ។
លើសពីនេះទៀត លោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវខិតខំនាំគ្នាថែរក្សានូវសមិទ្ធផលនានាដែលគណបក្សក៏ដូចជារាជរដ្ឋាភិបាលបានសាងសង់ជូនជាពិសេសប្រព័ន្ធធារាសាស្ត្រនិងផ្លូវថ្នល់ផ្លូវគណនាគមន៍ផ្លូវបេតុងដែលកំពុងសាងសង់ឱ្យបានគង់វង្សស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែងនិងបែងចែកការប្រើប្រាស់ឱ្យបានស្មើៗគ្នានិងទទួលផលរួមគ្នា។
ក្នុងឱកាសនេះដែរលោកសាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងអំណរគុណជាអនេកដល់ ឯកឧត្តមថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងឯកឧត្តមចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ ដែលបានបង្កើតព្រឹត្តិការណ៍ការសង្ក្រាន្តស្រុកស្ទោងក៏ដូចជាសង្ក្រាន្តឃុំចំណើលើជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយឆ្នាំថ្មីនិងទទួលបាននូវរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាទីគាប់ចិត្តថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរលោកបានអញ្ជើញពិនិត្យមើលវឌ្ឍនភាពសាងសង់ផ្លូវបេតុងប្រវែងជាង ១១គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ព្រមទាំងអគារស្នាក់ការការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងឃុំចំណាលើ ដែលសមិទ្ធផលទាំងពីរនេះកំពុងសាងសង់បានប្រហែលជិត ៣០% ហើយ។
សូមបញ្ជាក់ថាក្នុងឱកាសនោះដែរលោកបានឧបត្ថម្ភថវិកាសរុបចំនួន ៣១,៣៩០,០០០រៀល ដល់អ្នកចូលរួម ទាំងអស់ វត្តទាំង៦នៅក្នុងឃុំចំណាលើ គណបក្សស្រុក និងគណបក្សឃុំផងដែរ។