លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំកម្លាំងចម្រុះចុះទប់ស្កាត់បទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធ
ថ្ងៃចន្ទ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦ លោក ចាយ គង់ម៉េង នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំសង្កាត់រដ្ឋបាលជលផលពាមបាង សហការជាមួយ លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហានថ្នាក់ដឹកនាំ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (ភូមិភាគ ៤) និង កម្លាំងចម្រុះប្រចាំការទីញ្ជាការស្រាលឃុំពាមបាង ស្រុក ស្ទោង ខេត្តកំពង់ធំ បានចេញប្រតិបត្តិការ ត្រួតពិនិត្យ និង បង្រ្កាបបទល្មើសនេសាទ នៅចំណុចព្រែករលាំទ្រុង និងមាន់រងាវ ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
លទ្ធផលអនុវត្តបាន២ករណី
បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់របាំងសាច់អួនល្រឡាញឹក នៅនិងកន្លែងរួមមាន:
១-របាំងសាច់អួនក្រឡាញឹកចំនួន៥របាំងប្រវែង៦៣០ម៉ែត្រ
ឡុកសាច់អួនចំនួន ៧ គ្រឿង
លប/លូចំនួន ១២ មាត់
បង្គោលឈើចំនួន ៣៦០ ដើម
ចាក់លែងត្រីចម្រុះចំនួន ៥ គីឡូក្រាម
២-នេសាទដោយប្រើឧបករណ៍ឈ្នក់ប្រើរួមផ្សំអំពូលភ្លើងបានដកហូតឃាត់ទុកវត្ថុតាងរួមមាន:សាច់ឈ្នក់ទំហំ(១៤ម×១៤ម×៨)ចំនួន៣ គ្រឿងអាគុយចំនួន៣គ្រឿង
បង្គោលចំនួន១២ ដើម។


