ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបើកកិច្ចប្រជុំក្រុមការងាគណបក្សចុះមូលដ្ឋានស្រុកដើម្បីរកបញ្ហាប្រឈមនិងរកដំណោះស្រា
(កំពង់ធំ)៖ឯកឧត្តម សួស យ៉ារ៉ា ប្រធានកិត្តិយសចុះមូលដ្ឋានស្រុកកំពង់ស្វាយនិងលោកជំទាវ ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយដើម្បីរកបញ្ហាប្រឈមនិងរកដំណោះស្រាយ ថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ២០២៦ នៅសាលប្រជុំសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ប្រមាណជាង១០០ នាក់ ។
លោកជំទាវ ឃួន ឃុនឌី បានលើកឡើងនឹងកោតសរសើរដល់ក្រុមការងារចុះមូលដ្ឋានទាំងអស់ដែលខិតខំប្រឹងប្រែងនឹងពង្រឹងសមត្ថភាពសមាជិកសមាជិកាគណបក្ស ពិសេសសមាជិកថ្មីដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជននិងធ្វើយ៉ាងណាឲ្យពួកគាត់យល់ពីតម្លៃស្នូលរបស់គណបក្សក្នុងការស្វែងរកសុខសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល ហើយបើគ្មានសន្តិភាពទេគឺមិនមានអ្វីៗ រហូតដល់សព្វថ្ងៃនេះទេ។
លោកជំទាវបន្តថាយើងមានរៀបចំផែនការយុទ្ធសាស្ត្រច្បាស់លាស់ឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧-២០២៨ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ហើយដើម្បីសម្រេចគោលដៅនេះក្រុមការងារទាំងអស់ត្រូវតែត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលានិងទំនុកចិត្ត។
លើសពីនេះទៅនៅពេលខាងមុខនេះយើងនឹងប្រកាសឬក្រុមការងារចុះជួយឃុំចំនួន៤ មានឃុំត្បែង ឃុំនីពេជ្រ ឃុំជ័យ និងឃុំត្រពាំងឬស្សី ដែលនេះជាកំលាំងស្នូលបន្ថែមទៀតដើម្បីពង្រឹងប្រសិទ្ធភាពការងារមូលដ្ឋានរបស់យើង។
ឯកឧត្តម សួស យ៉ារ៉ា មានប្រសាសន៍ថាចំណុចស្នូលនៃស្រុកកំពង់ស្វាយគឺឃុំផាត់សណ្តាយ ដែលជាបេះដូងដ៍សំខាន់ ប្រសិនបើឃុំផាត់សណ្តាយឈ្នះ ឃុំផ្សេងទៀតក៍ឈ្នះដែរ ពីព្រោះវាជាតំបន់ទឹក ដើម្បីលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង។ ដើម្បីទទួលបានជោគជ័យក្រុមការងារទាំងអស់ត្រូវតែឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ពិសេសត្រូវតែជ្រើសរើសអ្នកកត់ត្រាចំនួនពីរនាក់ និងពីនាក់ទៀតបម្រុង តែត្រូវមើលលើសមត្ថភាពរបស់ពួកគេ ពីព្រោះថ្ងៃអនាគតពួកគាត់នឹងក្លាយជាមេឃុំ ដោយកម្រិតវប្បធម៌យ៉ាងហោចណាស់ត្រឹមថ្នាក់ទី១២។
ឯកឧត្តមសូមជូនពរដល់ក្រុមការងារទាំងអស់ថែទាំសុខភាពឲ្យបានល្អដើម្បីបន្តដំណើរការគាំទ្រលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រទេសជាតិរបស់យើងបានរីកចម្រើនដូចប្រទេសនានាលើសាកលលោក។

