ប្រជានេសាទរស់នៅតំបន់បឹងផ្ទះជាលដែលរករបរនេសាទជាលក្ខណៈគ្រួសារមានការងារងឿងឆ្ងល់ជាខ្លាំងចំពោះការបង្ក្រាបរបស់មន្ត្រីជំនាញពាក់ព័ន្ធមិនដែលបង្ក្រាបនៅចំណុចបឹងផ្ទះជាលសោះ
កំពង់ធំ ក្រោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៏មក ក្រុមអ្នកសារព័ត៌មានយើងបានចុះទៅថតយករូបភាពបទល្មើសជលផលមានសម្រាស់ជាច្រើន មានរបាំងសាច់ញឹកដាក់កាត់ដាច់ព្រែកនិងមានប្រជាពលរដ្ឋនេសាជាលក្ខណៈគ្រួសារសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា មានលួចអូសអញ្ចងពេលយប់ដាក់ម៉ាស៊ីនឆក់ត្រជាក់ទៀតនៅចំណុចបឹងផ្ទះជាល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មន្ត្រីជំនាញពាក់ព័ន្ធមិនដែលឃើញបង្ក្រាបនៅចំណុចបឹងផ្ទះជាលនេះសោះ។
ប្រជាពលរដ្ឋរស់នៅតំបន់នោះដែលរកនេសាបជាលក្ខណៈគ្រួសារអំពាវនាវទៅដល់ឯកឧត្តមនួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ មេត្តាជួយមានវិធានការទប់ស្កាត់បទល្មើសនេសាទ ប្រកបដោយប្រសិទ្ធភាពផងទាន។
អ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ ក្នុងគោលបំណងចូលរួមថែរក្សារការពារអភិរក្សធនធានមច្ឆាជាតិ ឲ្យបានគង់វង្សស្ថិតស្ថេរជានិរន្ត សំរាប់កូនខ្មែជំនាន់ក្រោយ អាស្រ័យដូចនេះយើងទាំងអស់គ្នា ត្រូវសហការ ការពារមច្ឆាជាតិឲ្យចៀសផុត ពីបទល្មើសនេសាទខុសច្បាប់នានា ដោយរក្សាបាននូវតុល្យភាព រវាងការអភិវឌ្ឍន៍ និងការអភិរក្ស ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញករណីបទល្មើសជលផលខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់មានការស្រាយបំភ្លឺណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ព្រោះទំនាក់ទំនងមិនបាន ដូច្នេះអង្គភាពសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕


