ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញក្នុងពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពី “ការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម” នៅស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពុងស្វាយ បានប្រារព្ធពិធីបើកវគ្គបំពាក់បំប៉នបច្ចេកទេសស្តីពី “ការងារសម្របសម្រួលព័ត៌មាន និងបណ្តាញផ្សព្វផ្សាយសង្គម” ក្រោមអធិបតីភាពឯកឧត្តម ងួន រាសី ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១២៤នាក់ ក្នុងនោះស្រី៣៦នាក់។
នៅក្នុងពិធីសំណេះសំណាលនេះផងដែរឯកឧត្តម ងួន រាសី បានមានប្រសាសន៍ថា វគ្គបំពាក់បំប៉ននេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងចំណេះដឹងជូនដល់សិក្ខាកាម ពាក់ព័ន្ធនឹងការងារសម្របសម្រួលព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានឱ្យមានប្រសិទ្ធភាព ព្រមទាំងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមឱ្យបានត្រឹមត្រូវ សមស្រប និងទាន់សភាពការណ៍នាពេលបច្ចុប្បន្ន ដើម្បីឱ្យយុវជនយល់កាន់តែច្បាស់ពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពការងារសម្របសម្រួលព័ត៌មាន និងការផ្សព្វផ្សាយតាមបណ្តាញសង្គម ឱ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយបន្ថែមទៀត។

