កម្លាំងចម្រុះបញ្ជាការដ្ឋានស្រាល ចុះបង្ក្រាបបទល្មើសដាំឈូកក្នុងបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វា
(កំពង់ធំ)៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមបញ្ជាការស្រាលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ និងលោកអនុសេនីយ៍ឯក ហែម ថន មេបញ្ជាការកងអន្តរាគមន៍ពិសេស (យោធភូមិភាគទី៤) បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ការដាំឈូកខុសច្បាប់) នៅចំណុចបឹងធំ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាលទ្ធផល កម្លាំងជំនាញបានសម្រេចអនុវត្តវិធានការរដ្ឋបាល និងដកហូតវត្ថុតាង រួមមាន៖ កាប់បំផ្លាញ និងបង្ហូរទឹកចេញពីស្រែឈូកខុសច្បាប់បានចំនួន១៥ហិកតា ដកហូតកាណូតស្មាច់ចំនួន ០៤គ្រឿង ដកហូតក្បាលបូមកញ្ចែចំនួន០១គ្រឿង បន្ទះសូឡាចំនួន ០៤ផ្ទាំង និងអាគុយចំនួន០៤គ្រឿង។ សម្ភារកសិកម្មមួយចំនួនទៀតរួមមាន៖ ធុងបាញ់ថ្នាំ១ បែល ១ ចបកាប់៣ កាំបិតផ្គាក់៣ ពូថៅដៃ១ និងកាំបិតប៉័ងតោ ០១។ កម្លាំងចូលរួម និងមធ្យោបាយក្នុងប្រតិបត្តិការនេះ មានកម្លាំងចូលរួមសរុបចំនួន២៤នាក់ ដែលមកពីអង្គភាពពាក់ព័ន្ធរួមមាន មន្ត្រីជលផល០៦នាក់
មន្ត្រីបរិស្ថាន និងអនុរក្សតំបន់ការពារធម្មជាតិ០៦នាក់
កម្លាំងនគរបាល០៣នាក់កងទ័ពជើងទឹក០៣នាក់
កងរាជអាវុធហត្ថ (B06)០២នាក់ តំបន់សឹករងខេត្ត០៤នាក់។ មធ្យោបាយប្រើប្រាស់កាណូតធំ-តូច ចំនួន០៤គ្រឿង (ប្រើប្រាស់ប្រេងអស់ចំនួន៨០លីត្រ)។
បច្ចុប្បន្ន កម្លាំងចម្រុះនៅតែបន្តឈរជើងនៅតាមគោលដៅ ដើម្បីត្រួតពិនិត្យ និងការពារការត្រឡប់មកវិញនៃបទល្មើសក្នុងតំបន់ហាមឃាត់។


