មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយគម្រោងQSA អាជ្ញាធរស្រុក និងឃុំបានចុះបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្រ្តី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី នៅឃុំមានរិទ្ធ និងក្លែង ស្រុកសណ្តាន
(ខេត្តកំពង់ធំ)÷ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ មន្ទីរកិច្ចការនារីខេត្តកំពង់ធំសហការជាមួយគម្រោងQSA, អាជ្ញាធរស្រុក និងឃុំ/ភូមិ បានរៀបចំបើកវគ្គអប់រំផ្សព្វផ្សាយស្តីពីសិទ្ធិស្ត្រី សិទ្ធិកុមារ និងការបញ្រ្ជាបយេនឌ័រ ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី នៅឃុំមានរិទ្ធ និងឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រី ឡាក់ សៅចាន់ អភិបាលរង នៃគណៈអភិបាលស្រុក និងមានការចូលរួមពីមន្ត្រីមន្ទីរកិច្ចការនារីខេត្ត មេឃុំ មេប៉ុស្តិ៍ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋ។ ពេលព្រឹកនៅសាលាឃុំមានរិទ្ធ ឃុំមានរិទ្ធ មានអ្នកចូលរួមចំនួន១០០នាក់ ស្រី៨៥នាក់។ ពេលរសៀលនៅវត្តរកាជួរ ឃុំក្លែង មានអ្នកចូលរួមចំនួន១០២នាក់ ស្រី៧២នាក់។
នៅក្នុងពិធីសំណេះសំណាលលេខផងដែរលោកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្ត បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់អ្នកចូលរួមទាំង ព្រមទាំងមានមតិសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗរួមមាន៖ អត្ថន័យនៃសិទ្ធិស្ត្រី សិទ្ធិកុមារ និងសារៈប្រយោជន៍នៃការបញ្រ្ជាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី ដែលចំណុចរសើបមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងសហគមន៍ពីព្រោះកុមារគឺជាទំពាំងដែលនឹងក្លាយខ្លួនជាឬស្សី ដូច្នេះប្រសិនបើទំពាំងដែលជាកុមារនោះមិនលូតលាស់បានល្អ គ្រួសារ, សហគមន៍ និងសង្គមជាតិមិនមានការភិវឌ្ឍន៍។ ចំណែកគ្រួសារវិញបើមានអ្នករកចំណូលតែម្ខាង ដោយមិនមានការរួមចំណែកពីស្ត្រីនោះ តើអាចធ្វើឱ្យជីវភាពគ្រួសារធូរធារដែរឬទេ។ ហេតុដូច្នេះហើយទើបស្រ្តី និងកុមារមានតួនាទីសំខាន់ក្នុងការចូលរួមអភិវឌ្ឍសង្គមគ្រួសារ និងហសគមន៍ក៏ដូចជាការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍ និងធ្វើឱ្យមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើងនៅក្នុងសង្គមជាតិទាំងមូលផងដែរ។
ក្នុងនោះដែរលោកស្រីប្រធានបានលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបត្រូវតាមដានសុខភាពរបស់ខ្លួនជាពិសេសការថែទាំសុខភាពជុំវិញសម្រាល ដូច្នេះចំពោះស្រ្តីមានផ្ទៃពោះទាំងអស់ត្រូវទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់តាមការណាត់ជួបរបស់ពេទ្យជំនាញ និងត្រូវទៅសម្រាលកូនជាមួយពេទ្យជំនាញផងដែរក្នុងគោលបំណងដើម្បីការពារសុវត្ថិភាពម្តាយ និងកូនឱ្យមានសុខភាពល្អជុំវិញសម្រាល ក្នុងន័យដើម្បីកាត់បន្ថយអត្រាស្លាប់របស់កូន និងម្តាយជុំវិញសម្រាល។ មួយវិញទៀតក៏សូមថែរក្សាសុខភាពផ្លូវកាយ និងចិត្តឱ្យបានល្អ ព្រមទាំងត្រូវមានអនាម័យល្អក្នុងការរស់នៅប្រចាំថ្ងៃ។ ហើយសូមអាណាព្យាបាលគ្រប់រូបថែទាំ និងគ្រប់គ្រងកូនចៅឱ្យបានល្អជាពិសេកូនស្រីកុំឱ្យមានបញ្ហាអ្វីកើតឡើង ពីព្រោះនាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ស្រ្តី និងក្មេងស្រ្តីឱ្យទទួលបានឱកាសស្មើគ្នាក្នុងការទទួលបានការពារ និងផលប្រយោជន៍នានា។

