{"remix_data":[],"remix_entry_point":"challenges","source_tags":[],"origin":"unknown","total_draw_time":0,"total_draw_actions":0,"layers_used":0,"brushes_used":0,"photos_added":0,"total_editor_actions":{},"tools_used":{},"is_sticker":false,"edited_since_last_sticker_save":false,"containsFTESticker":false}
មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ បានចាប់ផ្កើមចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺដល់សត្វគោ ក្របីជូនដល់ប្រជាកសិករ ស្រុកស្ទោង សម្រាប់ឆមាសទី២ ឆ្នាំ២០២
(កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់ឱ្យលោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត រួមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ភ្នាក់ងារសុខភាពសត្វភូមិ ដោយមានកិច្ចសហការពីមន្រ្តីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកស្ទោង និងមន្ត្រីកសិកម្មឃុំ ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ បានចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសារទឹកគោ ក្របី នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២
០២៦
។
ឆ្លៀតក្នុងឱកាសនេះលោក ចាន់ បញ្ញាវ័ន្ដ បានលើកឡើងថា ការចុះយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាពលរដ្ឋជាលទ្ធផលសម្រេចចាក់បានចំនួន៤០០ក្បាល ក្នុងនោះសត្វគោបានចំនួន៣៧៥ក្បាល និងសត្វក្របីបានចំនួន២៥ក្បាល និងបានផ្តល់ជូននូវថ្នាំព្យាបាលមួយចំនួន ព្រមទាំងវ៉ាក់សាំងសារទឹកចំនួន២.០០០កម្រិត ដល់មន្ត្រីផ្នែកបសុព្យាបាលស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់បន្តចុះអន្តរាគមន៍ចាក់ថ្នាំបង្ការ និងព្យាបាលជំងឺឆ្លងសត្វជូនប្រជាកសិករក្នុងមូលដ្ឋានរបស់គាត់ផងដែរ។
លោក ចាន់ បញ្ញាវ័ន្ដ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានអំពាវនាវដល់ប្រជាកសិករ ដែលជាម្ចាស់សត្វត្រូវចូលរួមដោយនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗឱ្យបានទៀងទាត់ នៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំ និងបានណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវត្រៀមចំណីបំរុងទុកសម្រាប់សត្វគោក្របី និងរៀបចំទ្រង់ ក្រោលឱ្បបានស្អាតល្អ ប្រសិនបើក្នុងករណីមានការសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីក្រុមការងារជំនាញចុះធ្វើការទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។


