
(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងង និងសហការីអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនអ្នកជំងឺដែលមានជីវភាពខ្វះខាតកំពុងសម្រាកព្យបាលជំងឺព្រមទាំងបុគ្គលិកអនាម័យនៅបន្ទីរពេទ្យបង្អែកស្ទោងកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះលោកបាន ណែនាំដល់អ្នកជំងឺគ្រប់រូបសូមខិតខំថែរក្សាសុខភាពឱ្យបានឆាប់រឹងមាំព្រមទាំងធ្វើតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ ដើម្បីឆាប់បានជាសះស្បើយនិងត្រឡប់ទៅគេហដ្ឋានវិញឱ្យបានឆាប់រហ័សគ្រប់ៗគ្នា។
ទន្ទឹមនឹងនេះលោកបានកោតសរសើរខ្ពស់ដល់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការផ្ដល់សេវានិងព្យាបាលជំងឺជូនអ្នកជំងឺទូទៅប្រកបដោយក្រុមសីលធម៌វិជ្ជាជីវៈនិងបានឆាប់ជាសះស្បើយផងដែរ ដែលឆ្លើយតបទៅនឹងយុទ្ធរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា ការចែកអំណោយនៅពេលនេះគឺអ្នកជំងឺដែលមានជីវភាពខ្វះខាតចំនួន១៩នាក់ និងបុគ្គលិកអនាម័យចំនួន៨នាក់ ដែល១នាក់ទទួលបាននូវ÷ អង្គរ១បេ មី១កេស និងទឹកស៊ីអ៊ីវ១យួរផងដែរ។