
ខេត្តកំពង់ធំ ÷ការពេលវេលាម៉ោង ១:៣០នាទីថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២៥ ក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋ ថាមានអេស្ការីវ៉ាទ័រមួយគ្រឿងចុះវ៉ៃដីព្រៃឫស្សីនិងកាយព្រៃឫស្សីតាមមាត់ស្ទឹង ក្រុមការងារអ្នកសារព័ត៌មានយើងបានចុះទៅថតយករូបភាពជាក់ស្ដែងនៅចំណុចស្ទឹងគោលភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំ។
ប្រជាពលរដ្ឋរស់នៅក្នុងឃុំប្រឡាយជាច្រើនគ្រួសារសុំមិនបញ្ចេញឈ្មោះពួកគាត់បានរៀបរាប់ថាកន្លែង អ្នកដែលធ្វើបានទាល់តែអ្នកមានលុយនិងមានអំណាចចំពោះប្រជាពលរដ្ឋទន់ខ្សោយមិនអាចទៅប៉ះពាល់តាមមាត់ស្ទឹងហ្នឹងបានទេ ទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរមានសមត្ថកិច្ចជាខ្លាំង។ យ៉ាងណាក៏ដោយនៅ មិនទាន់មានការបំភ្លឺឆ្លើយតបណាមួយពីអាជ្ញាធរមូលដ្ឋានក៏ដូចជាថ្នាក់ស្រុកនៅឡើយទេ។
រីឯលោករៀមដែលជាម្ចាស់ដីនិងជាម្ចាស់អេស្កាបានបំភ្លឺថាអេស្ការីវ៉ាទ័រដែលគាត់យកមកខ្វះនេះ គ្មានច្បាប់ទេគាត់ធ្វើនេះគឺគាត់កាយឫស្សីធ្វើមុខទឹកដាក់ម៉ាស៊ីនបូមទឹកប្រើប្រាស់ រីឯយកអេស្កាវ៉ៃព្រៃឬស្សីនៅក្នុងដីគាត់ ថាដីគាត់ទិញគេគឺមិនអីទេចំណែកបោះបង្គោលរបងចូលដីចំណីស្ទឹងដែលជាដីរបស់រដ្ឋគាត់បោះយកសិនចាំថ្ងៃណារដ្ឋត្រូវការប្រគល់ឱ្យវិញ។
ចំណែកលោករៀមដែលជាម្ចាស់អេស្កានិងម្ចាស់ដីបានប្រាប់អ្នកការព័ត៌មានយើងថាមិនមែនចូលដីចំណីស្ទឹងតែគាត់ទេគឺច្រើនគ្នានៅចំណុចទីតាំងស្ទឹងគោនេះ។
ពលរដ្ឋនិងមហាជនជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជនខិលខូចដែលរៀនយកដីចំណីស្ទឹងជាដីរបស់រដ្ឋតាមតែអំពើចិត្តអាចហ្នឹងធ្វើឲ្យអ្នកដទៃគេយកតំរាប់តាម យូរៗទៅនឹងអស់ធនធានធម្មជាតិដែលដូនតាបន្សល់ទុក។
ប្រជាពលរដ្ឋនិងមហាជនស្នើសុំ ឯកឧត្តមអភិបាលខេត្ត មើលមន្រ្តីក្រោមឱវាទរបស់ឯកឧត្តម ដែលបណ្ដែតបណ្ដោយអោយក្រុមជនខិលខូចលួចរៀនយកចំណីស្ទឹងរបស់រដ្ឋដោយរលូនក្នុងដែនគ្រប់គ្រងរបស់ខ្លួន ម្យ៉ាងទៀតស្នើសុំឱ្យមានចំណាត់ការទៅលើជនខិលខូចរំលោភយកដីចំណីស្ទឹងខុសច្បាប់ផងទាន។
អ្នកសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយនេះ គ្មានគោលបំណងអ្វីក្រៅពីចូលរួមថែរក្សាសម្បត្តិធនធានធម្មជាតិរបស់រដ្ឋនិងជាការជូនដំណឹងឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់លើចុះទៅទប់ស្កាត់បង្ក្រាបជនខិលខូចទាំងនេះឲ្យទាន់ពេលវេលាផង ដែលជាហេតុនាំឲ្យបាត់បង់សម្បត្តិធនធានធម្មជាតិដែលជារបស់រដ្ឋ។
ជុំវិញករណីជនខិលខូចខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់មានការស្រាយបំភ្លឺណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ព្រោះទំនាក់ទំនងមិនបាន ដូច្នេះអង្គភាពសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕