
នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅវិមាន ៧មករា
រាជធានីភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រតិភូ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយលោកជំទាវបណ្ឌិត អុឹង កន្ថាផាវី ចូលជួបសម្តែងការគួរសម និងទទួលនូវអនុសាសន៍ គន្លឹះដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ក្នុងនាមជាអនុប្រធាន កិត្តិយសទី១ នៃក្រុមប្រឹក្សាជាតិកម្ពុជា ដាក់ស្នើជូន សម្ដេចធិបតីនាយករដ្ឋមន្ត្រី ពិនិត្យសម្រេចចំនួន ៣ ចំនុច៖
១.ធ្វើអនុត្តរភាពអំណាចរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច
២.ពង្រីក សមាសភាពស្ត្រីថ្នាក់ក្រោមជាតិក្នុងតួនាទីជាអភិបាលរង ខេត្ត-ស្រុក-រាជធានីទូទាំងប្រទេសយ៉ាងតិចឲ្យបានចំនួន០២ រូប
៣.បង្កើត អន្តេវាសិកដ្ឋានសម្រាប់សិស្ស និស្សិតជាស្ត្រី ដែលមានទីតាំងនៅតំបន់ CCIC ជ្រោយចង្វារ។