
ទីស្តីការក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំម្សិញ សប្តស័ក្ត ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការតាំងស៊ប់ក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ និងវាយតម្លៃលើលក្ខណៈសម្បត្តិមន្រ្តីកម្មសិក្សា ចំនួន ៣នាក់ ដែលបានបំពេញកម្មសិក្សានៅអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូលរយៈពេល ៤ខែ ចំពោះសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់«កម្ពុជាក្នុងបេះដូងខ្ញុំ» និងរយៈពេល ៧ខែ សម្រាប់សិស្សមន្រ្តីក្រមការជំនាន់«ប្រជាជាតិជាចម្បង» និងមានការចូលរួមពី លោក ស៊ឹម ស៊ីដា ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានមនុស្សនៃរដ្ឋបាលតុលាការ ជាតំណាង ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ និងជាអនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ម៉ៅ ធីតា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលតុលាការកំពូល លោក លោកស្រី ជាសមាជិក និងលេខាធិការ នៃគណៈកម្មការតាំងស៊ប់ក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌។