
(កំពង់ធំ)÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចាត់ឱ្យសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីឯក លុយ សុភាព នាយទាហាន ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោងដឹកនាំដោយលោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុច ព្រែកកំពីងតាគង់ និង ចំណុច ពីមុខបាឡត រហូតដល់ មុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង
ខេត្តកំពង់ធំ។
ការចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ឋផលអនុវត្តបាន០១ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែង រួមមាន÷.របាំងស្បៃមុងចំនួន៨របាំងប្រវែង៤៤០មែត្រ ឡុក ស្បៃមុង ចំនួន៨គ្រឿង លូ ស្បៃមុងចំនួន១៦មាត់ បង្គោលឈើចំនួន ៥៥០ដើម ចាក់លែងត្រីចម្រុះចំនួន១០គីឡូក្រាមចូលទន្លេវិញ។ លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានអប់រំណែនាំដល់ប្រជានេសាទ(អូសលៀសដោយកម្លាំងម៉ាស៊ីន) និងដកហូត ឈ្នាងអូសលៀស បានចំនួន ១៤គ្រឿង ឱ្យបញ្ឈប់ធ្វើនេសាទបន្តទៀត។ ប្រើប្រាស់មធ្យោបាយកាណូតចំនួន០៦គ្រឿង ប្រើប្រាស់ប្រេងសាំងចំនួន៩០លីត្រ។
សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចញលរួមជាមួយលោកវរសេនីយ៍ទោ ទិត ចាន់ នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ(យោធភូមិភាគទី៤)បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងអូរក្រឡុកបាយក្អែក និងចំណុចដងទង់ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ជាលទ្ធផលអនុវត្តបាន០២ករណី ដកហូតទ្រូប្រឹស១០០ចំនួន៣២លប របាំងសាច់អួនក្រឡាញឹកចំនួន០៧របាំងប្រវែង៣៥០ម៉ែត្រ ឡុកចំនួន០៧គ្រឿង លប/លូចំនួន០៧មាត់ បង្គោលចំនួន១០០ដើម ចាក់លែងកូនត្រីទំងន់០៥គីឡូក្រាម។