
ខេត្តកំពង់ឆ្នាំង÷នៅថ្ងៃ ព្រហស្បតិ៍ទី ០៣ ខែ មេសាឆ្នាំ២០២៥ លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងសហការជាមួយ យោធភូមិភាគទី៥, កងពលតូចលេខ៧០, បញ្ជាការដ្ឋានទ័ពពិសេស៩១១ សរុបចំនួន ៩៩ នាក់កាណូតបាឡាស្មាច់ ២១គ្រឿង ប្រើប្រាស់សាំង ៤១០ លីត្រ ,ប្រេងម៉ាស៊ូត ៣០ លីត្រ ចេញបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិចុងកោះ, ភូមិកំពង់អុសលើ, ភូមិកោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ឃុំកំពង់ហាវ ស្រុកកំពង់លែង, ភូមិសេះស្លាប់, ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌, ភូមិពាមឆ្កោក ឃុំពាមឆ្កោក, ស្រុកជល់គីរី និង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ធ្វើការបង្ក្រាប ០៩ ទីតាំង
-រុះរើកំប្លោកលើសម្រះ = ៤៥០០០ ម៉ែត្រការ៉េ
-បង្គោល ៤០ ដើម
-ខ្សែចងសម្រះតូចធំ=៤០០ ម៉ែត
-អប់ប្រជាពលរដ្ឋ មិនឱ្យនេសាទខុសច្បាប់ ១២នាក់
-ធ្វើកិច្ចសន្យា =២ នាក់។
_ត្រួតពិនិត្យប្រជាពលរដ្ឋស្នើសុំហ៊ុំសំរះ=១៦ ទីតាំង
_ត្រួតពិនិត្យប្រជាពលរដ្ឋហ៊ុំសំរះ= ៧ ចំណុច ដកហូតលបលួង= ២ លប
+ក្នុងនោះមាន៖
១.តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
-លោកមេបញ្ជាការ ដឹកនាំកម្លាំងមុនចេញប្រតិបត្តិការ
បង្ក្រាប បានធ្វើការអប់រំ សតិអារម្មណ៏ដល់
នាយ-ពលទាហាន ឲ្យយល់ជ្រួតជ្រាប នៅភារកិច្ច ចុះ
បង្ក្រាប ល្មើសនេសាទ គឺតម្រូវឲ្យកងកម្លាំងទាំងអស់
កម្ទេចតែឧបករណ៍នេសាទខុសច្បាប់តែប៉ុណ្ណោះ ។
-ត្រូវមានវិន័យនិងក្រមសីលធម៌របស់កងទ័ព
-ត្រូវមានឆន្ទៈអនុវត្តភារកិច្ចបទបញ្ជា
-ត្រូវរក្សាសាមគ្គីភាពរវាងអង្គភាពមួយ ទៅអង្គភាព មួយ បុគ្គលនិងបុគ្គល ។
-ហាមដាច់ខាត មិនឲ្យទទួលសំណូក ពីប្រជានេសាទ ដែលប្រព្រឹត្តបទល្មើស ទោះក្នុងកម្រិតណាក៏ដោយ ។
*លទ្ធផលសម្រេចបាន
ប្រើប្រាស់កម្លាំង ៤៥នាក់កាណូតបាឡាស្មាច់ ១១គ្រឿង ប្រើប្រាស់ប្រេងសាំង ចំនួន ២១៥លីត្រ :
-កម្ទេចបាន ០៥ ទីតាំង
_រុះរើកកំប្លោកលើសម្រះ=៥០០០ម៉ែត្រការ៉េ
-បង្គោលរបាំងនិងសម្រះ= ៤០ ដើម
-ខ្សែចងសម្រះតូចធំ= ៤០០ ម៉ែត្រ
-អប់ប្រជាពលរដ្ឋ មិនឲ្យនេសាទខុសច្បាប់ ចំនួន
១២ នាក់
-ធ្វើកិច្ចសន្យា=១ នាក់
_ត្រួតពិនិត្យប្រជាពលរដ្ឋស្នើសុំហ៊ុំសម្រះ ៨ ទីតាំង
២.យោធភូមិភាគទី ៥
ប្រើប្រាស់កម្លាំងចំនួន ២៧នាក់ទូកប៉ាឡាចំនួន ០៥ គ្រឿង . ប្រេងសាំងចំនួន ១១៥ លីត្រ
-ត្រួតពិនិត្យប្រជាពលរដ្ឋស្នើសុំហ៊ុំសំរះ=៨ ទីតាំង
-ត្រួតពិនិត្យប្រជាពលរដ្ឋហ៊ុសំរះ = ៧ ចំណុច
_ធ្វើកិច្ចសន្យា ១ នាក់
៣.បញ្ជាការដ្ឋានទ័ពពិសេស៩១១
ប្រើប្រាស់កម្លាំងចំនួន ១៥ នាក់ទូកប៉ាឡាចំនួន ០៣គ្រឿង ប្រេងសាំងចំនួន ៦០ លីត្រ ,ម៉ាស៊ូត ៣០ លីត្រ
-បំផ្លាញ ៣ ទីតាំង
-រុះរើកំប្លោកលើសម្រះ=៣៥០០០ម៉ែតការ៉េ
៤.កងពលតូចលេខ៧០
ប្រើប្រាស់កម្លាំងចំនួន ១២នាក់ទូកប៉ាឡាចំនួន ០២គ្រឿង សាំងចំនួន ៣០លីត្រ
-កម្ទេច ០១ ទីតាំង
– រុះរើកំប្លោកលើសម្រះ= ៥០០០ ម៉ែត្រការ៉េ។