June 19, 2025

Month: April 2025

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយលោកយាយលោកតា សមាគមមនុស្សចាស់ បាននាំយកអំណោយ ថវិកាមួយចំនួន និងហូបនាំបញ្ចុកសាមគ្គីជាមួយគ្នា ស្ថិតនៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។...
(កំពង់ធំ)៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសម្អាតបរិស្ថាន អនាម័យ នៅសួនស្ទឹងសែន និងតាមបណ្ដាទីតាំងមួយចំនួន ក្នុងក្រុងស្ទឹងសែន ដែលមានការអញ្ជើញចូលរួមពី លោក...
(កំពង់)÷ លោក ជំទាវលំ គន្ធារី អភិបាលរងខេត្តកំពង់ធំ ជាអនុប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និងរដ្ឋបាលឃុំកំពង់ថ្ម បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅប្រគល់ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះ០២ខ្នង ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម...
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យសភាពការណ៍ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ និងបទពិសោធន៍មួយចំនួនរបស់ទីបញ្ជាការស្រាលទាំង ៧ ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ក្នុងរយៈពេលកន្លងទៅ និងពង្រឹងវិធានការមួយចំនួនក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ និងជាថ្ងៃឱកាសល្អរបស់ក្រុមជនខិលខូចក្នុងការលបលួចបំផ្លិចបំផ្លាញធនធានធម្មជាតិ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ...
(កំពង់ធំ)÷ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត និងជាអនុប្រធានកាកកបាទក្រហមខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយរដ្ឋបាលឃុំ មណ្ឌលសុខភាព បាននាំយកអំណោយចែកជូនគ្រួសារសព ដែលរងគ្រោះឈ្មោះលោកស្រី ហ៊ុំ ផល្លិះ អាយុ២៩ឆ្នាំ គ្រោះថ្នាក់ដោយរន្ទះបាញ់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង នៅវេលាម៉ោង២និង១៥នាទីរសៀល...
ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាបញ្ចប់ការដោះស្រាយវិវាទដីធ្លីនៅទូទាំងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម...
អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បន្តតាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បន្តមកដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទទួលបាន សុខសន្តិភាពយ៉ាងពេញលេញ ជម្រុញឲ្យមានកសាងអភិវឌ្ឍន៍...
  (កំពង់ធំ)÷ នៅថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយគម្រោងQSA ដើម្បីបើកវគ្គបណ្តុះបណ្តាលស្តីពី ការទប់ស្កាត់អំពើហិង្សា និងការគ្រប់គ្រងអារម្មណ៍ ដល់អ្នកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ/សង្កាត់ ទាំង៨១ឃុំ/សង្កាត់ ក្នុងខេត្តកំពង់ធំ នៅសាលប្រជុំមន្ទីរកិច្ចការនារី ក្រោមអធិបតីភាព លោកស្រី...
(កំពង់ធំ)÷ ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ បានជួបសំណេះសំណាលនិងសួរសុខទុក្ខដល់កងកម្លាំងទាំងបី ទីបញ្ជាការស្រាលទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមបណ្តាក្រុង/ស្រុកទាំង៦ ជាប់បឹងទន្លេសាប ខេត្តកំពង់ធំ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម អ៊ុង...
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និងលោកស្រី ព្រមទាំងមន្ត្រីរាជការទាំងអស់ បានអញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត ប្រគេនទេយ្យទាន និងសម្ដែងរបាំត្រុដិ ដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩...