ឯកឧត្តម ជា វ៉ាន់ចាន់ បានដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ នៅមហាចេតិយ៍ កោះថ្ម x16 ស្រុកមេមត់ ខេត្តត្បូងឃ្មុ
(កំពង់ធំ)÷ ប្រតិភូខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍ខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមនួន ផារ័ត្ន អភិបាល នៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លេីកទី៤៩ ទិវានៃការចងចាំដំណេីរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២៦) នៅមហាចេតីយ៍ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០៦ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូន វីរ:យុទ្ធជនដែលពលីក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា។
ក្នុងពិធីនេះផងដែរឯកឧត្តម ជា វ៉ាន់ចាន់ លើកឡើងពីប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម X16 ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាកន្លែងមានសារៈសំខាន់ខ្លាំងក្នុងប្រវត្តិសាស្រ្តសង្គ្រាម និងនយោបាយរបស់កម្ពុជា។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ទីតាំងX16 កោះថ្ម គឺជាកន្លែងដែលសម្ដេចតេជោ ហ៊ុន សែន និងសមមិត្តបានចាប់ផ្តើមដំណើរ “ឆ្ពោះទៅរកការរំដោះជាតិ” ដោយឆ្លងទៅប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រ ក្នុងការប្រយុទ្ធផ្តួលរំលំរបប ប៉ុល ពត។
ឯកឧត្តមសមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍ខេត្តកំពង់ធំ បានបន្តទៀតថាដំណើរនេះត្រូវបានគេចាត់ទុកថា ជាចំណុចចាប់ផ្តើមនៃចលនាតស៊ូ ដែលបញ្ចប់ដោយការដួលរលំនៃរបបប្រល័យពូជសាសន៍ នៅឆ្នាំ១៩៧៩។ តំបន់នេះត្រូវបានគេចាត់ទុកថាជាទីកន្លែងចងចាំជាតិ ពាក់ព័ន្ធនឹងការសង្គ្រោះប្រទេសពីរបបខ្មែរក្រហម។ រាជរដ្ឋាភិបាលកម្ពុជាតែងតែប្រារព្ធពិធី ខួបអនុស្សាវរីយ៍ថ្ងៃទី២០ ខែមិថុនា នៅទីនេះរៀងរាល់ឆ្នាំ ដើម្បីរំលឹកដំណើរនេះ។
ជាចុងក្រោយឯកឧត្តម ជា វ៉ាន់ចាន់ សមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការរណសិរ្សសាមគ្គី និងអភិវឌ្ឍន៍ខេត្តកំពង់ធំបានបញ្ជាក់ថា តំបន់កោះថ្ម X16 ត្រូវបានអភិវឌ្ឍជាតំបន់ប្រវត្តិសាស្ត្រ និងទេសចរណ៍មានសំណង់ដូចជា វេទិកាពិធី សាលាសំណាក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ គម្រោងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស នៅជាប់ព្រំដែនកម្ពុជា–វៀតណាមផងដែរ។ ជាកន្លែងចាប់ផ្តើមដំណើរតស៊ូរំដោះជាតិជាសញ្ញានៃប្រវត្តិសាស្ត្រសង្គ្រាម និងនយោបាយ
ជាទីកន្លែងអប់រំ និងទេសចរណ៍ប្រវត្តិសាស្ត្រ។

