(កំពង់ធំ)÷ លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ និងសហការី បានចុះត្រួតពិនិត្យការប្រមូលផលស្រូវស្រង៉ែស្រាល និងស្រូវសែនក្រអូបរបស់បងប្អូនប្រជាកសិករចំនួន៩២ហិកតាស្មើនឹង៥ គ្រួសារ ក្នុងភូមិសាស្ត្រឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥។
បន្ទាប់ពីចុះពិនិត្យចប់សព្វគ្រប់លោកអភិបាលស្រុកបារាយណ៍ បានកោតសរសេីរនូវការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ៥គ្រួសារ និងបានផ្សារភ្ជាប់ជាមួយវិស័យឯកជនត្រៀមប្រមូលទិញស្រូវសែនក្រអូប និងស្រង៉ែស្រាល ដែលមានតម្រូវការទីផ្សារ ឱ្យមានតម្លៃខ្ពស់ ហើយប្រជាកសិករគ្រោងនឹងចាប់ ផ្តេីមរដូវដាំដុះឱ្យបានច្រើននៅក្នុងមូលដ្ឋានរបស់ពួកគាត់។
ជាមួយនឹងការគាំទ្រទុនផលិតកម្ម បច្ចេកទេស និងទីផ្សាររួចជាស្រេចតាមរយៈយន្តការសហគមន៍កសិកម្មទំនេីប ដើម្បីឱ្យសហគមន៍សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ ព្រមទាំងអាជ្ញាធរខេត្ត ពិនិត្យលទ្ធភាពស្នេីសុំគ្រប់គ្រងស្ថានីយបូមទឹករដ្ឋ សំដៅមានទឹកស្រោចស្រពគ្រប់គ្រាន់ កាត់បន្ថយថ្លៃដេីមផលិតកម្ម និងជំរុញឱ្យមានការសិក្សាលេីការថែទាំ និងជួលជុលឱ្យប្រេីប្រាស់បានយូរអង្វែង។
ជាទីបញ្ចប់លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ បានលេីកទឹកចិត្តកសាងទំនុកចិត្តជាមួយគ្នាក្នុងសហគមន៍ និងវិស័យឯកជន ស្មោះត្រង់ជាមួយគ្នា បន្តស្មារតីសាមគ្គីភាព តម្លាភាព និងតម្កល់ផលប្រយោជន៍រួមជាធំ ហេីយរដ្ឋបាលស្រុកបារាយណ៍នៅតែបន្តគាំទ្រឱ្យធំធាត់ និងមាននិរន្តរភាព។




















