ថ្ងៃសុក្រ ៩រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកដោយលោក លី ឡា រួមនិងផ្នែករដ្ឋបាលជលផលកំពង់ ប្រាសាទ សង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាច និងសង្កាត់រដ្ឋបាលជលផលរលាប្អៀរ សហការជាមួយសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទភូមិកំពង់ត្រឡាច សហគមន៍នេសាទព្រែកគន្លង សហគមន៍នេសាទស្ទឹងស្ងួត និងសហគមន៍នេសាទកោះធំ កម្លាំងសរុប ២០នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ៥គ្រឿងបានចុះបង្ក្រាបបទល្មើសាទរបាំងលូស្បៃមុងនៅចំណុច ដែននេសាទ ខាងកើតភូមិ អូម៉ាល និងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ដោយធ្វើការបំផ្លាញចោលវត្ថុតាងនៅហ្នឹងកន្លែង។
លទ្ធផលទទួលបានដូចខាងក្រោម៖
– របាំងស្បៃមុងចំនួន០១ករណី ស្មើនឹង ១៨កន្លែងប្រវែង ៧០០ ម៉ែត្រ លូស្បៃមុងចំនួន ១៨គ្រឿង បង្គោលចំនួន ៣៥០ ដើម
និងចាក់លែងត្រីចំរុះចូលដែននេសាទវិញចំនួន២៥ គក្រ។











