(កំពង់ធំ)÷ ឯកឧត្តមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកឱសថការី ជិន ប៉ូលីណា ប្រធានក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ និងសមាជិកសមាជិកាឱសថការីជាច្រើនរូប អញ្ជើញក្នុងពិធីប្រជុំស្តីពីការដាក់ឱ្យប្រើប្រាស់ទម្រង់របាយការណ៍ថ្មី ស្ថិតិឱសថការី និងការចុះជំរឿនឱសថការី នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែវច្ឆិកា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។
ឯកឧត្តមឱសថការី បាន បុត្តា បានលើកឡើងថាក្រុមប្រឹក្សាគណៈឱសថការីជាតិដាក់ឱ្យក្រុមប្រឹក្សាគណៈឱសថការីរាជធានី/ខេត្ត ប្រើប្រាស់ ទម្រង់របាយការណ៍ថ្មីស្ថិតិឱសថការី តាមរយៈលិខិតលេខ០៧៥/២៥កឱជ ចុះថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៥ ក្នុងគោលបំណងឱ្យមានភាពងាយស្រួលដល់ការធ្វើរបាយការណ៍រួម និងអាចគ្រប់គ្រងទិន្នន័យសមាជិកឱសថ ការីបានពេញលេញល្អ។ក្នុងការអនុវត្តការងារកន្លងទៅនេះ ការបញ្ចូលទិន្នន័យចំនួនសមាជិកឱសថការីរបស់ ដែលនឹងត្រូវចុះធ្វើជំរឿន។ ក្រុមប្រឹក្សាគណៈឱសថការីខេត្តកំពង់ធំមានទិន្នន័យច្បាស់លាស់ ដែលតម្រូវឱ្យក្រុមប្រឹក្សាគណៈឱសថការីជាតិត្រូវធ្វើជំរឿនធ្វើបច្ចុប្បន្នភាព ចង់ដឹងការផ្ទេរចេញ ការផ្ទេសចូល និងមរណភាព។
ឆ្លៀតឱកាសក្នុងពិធីនោះដែរឯកឧត្តមឱសថការី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់សមាជិកទាំងអស់ត្រូវបន្តការស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនដោយចូលរួមវគ្គបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្តដើម្បីស្នើសុំអាជ្ញាបណ្ណ និងបន្តអាជ្ញាបណ្ណឱសថការី សម្រាប់ការប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយអនុលោមតាមច្បាប់មានជាធរមាន ត្រូវមានឥរិយាបទល្អ ថ្លៃថ្នូរ ត្រូវចូលរួមថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ និងគោរពក្រមសីលធម៌ឱសថការីឱ្យបានខ្ជាប់ខ្ជួន វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅតាមកម្មវីធីបានគ្រោងទុក។
សូមបញ្ជាក់ផងដែរថា សមាជិកសមាជិកាឱសថការី ជាអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ អមវេជ្ជសាស្ត្រដែលមកធ្វើជំរឿនត្រូវ យកមកជាមួយនូវឯកសារ (ថតចម្លងតាមច្បាប់ដើម)ដូចខាងក្រោម៖ ១.សញ្ញាបត្រចុងក្រោយទាក់ទងវិជ្ជាជីវៈឱសថសាស្ត្រ ២.វិញ្ញាបនបត្របញ្ជីកាឱសថការីកម្ពុជា ៣.អាជ្ញាបណ្ណ ឱសថការីមានសុពលភាព ៤.កិច្ចសន្យារវាងឱសថការី និងម្ចាស់ទុន (ករណីឱសថការី និងម្ចាស់ទុនជាមនុស្សតែម្នាក់ មិនតម្រូវទេ) ៥.លិខិតអនុញ្ញាតប្រកបអាជីវកម្មមានសុពលភាពចេញដោយច្រកចេញចូលតែមួយសាលាក្រុង ស្រុក ខេត្ត ៦.បណ្ណសម្គាល់សមាជិកគណៈឱសថការីកម្ពុជា ៧.វិញ្ញាបនបត្រផ្ទេរសមាជិកភាព ៨.ស្លាកនិមិត្តសញ្ញាសម្គាល់សមាជិកគណៈឱសថការីកម្ពុជាដែលមានQR Code ៩.លិខិតបញ្ជាក់ការប្តូរកម្រិតវិជ្ជាជីវៈ ១០.ឯកសារពាក់ព័ន្ធផ្សេងៗបើមាន។




















