ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃសៅរ ១០រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលរលាប្អៀរ ដឹកនាំដោយលោក សុខ សាមៀន នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ប្រើប្រាស់មធ្យោបាយចំនួន ០២គ្រឿងកម្លាំងចំនួន៦នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងនៅចំណុចក្រោយភូមិព្រែករាំង ភមិព្រែកសាលា ឃុំទឹកហូត រហូតដល់ ភូមិកងមាស និងចំណុចចុងស្ទឹង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលនៅហ្នឹងកន្លែង។
លទ្ធផលរួមមាន៖
-របាំងលូស្បៃមុងចំនួន០១ករណី ស្មើនឹង ៦ កន្លែង ប្រវែង ៣០០ម៉ែត្រលូស្បៃមុង ៦ គ្រឿង បង្គោលចំនួន៥០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន២០គក្រ។


