ថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
ដឹកដោយលោក អ៊ូ សោភណ្ឌ នាយរងខណ្ឌ និងលោក ប៊ី រស្មីចន្នី មេបញ្ជាការងកងកម្លាំង បង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទ សឹករងកំពង់ឆ្នាំងប្រចាំការក្បាលកោះស្តីការទូ ឃុំពាមឆ្កោក ស្រុកជលគិរី ចូលរួមមាន៖ ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលរលាប្អៀរ និងសហគមន៍នេសាទភូមិកោះធំ ភូមិថ្មី ប្រើប្រាស់មធ្យោបាយចំនួន ០៥គ្រឿងកម្លាំងចំនួន១៩នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ បានប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងនៅចំណុច ស្ថិតនៅក្នុងដែននេសាទទំនប់ចិន ភូមិ ព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលនៅហ្នឹងកន្លែង។
លទ្ធផលរួមមាន៖
-របាំងលូស្បៃមុងចំនួន០១ករណី ស្មើនឹង ១០ កន្លែង ប្រវែង ៥០០ម៉ែត្រ លូស្បៃមុង ១០ គ្រឿង បង្គោលចំនួន១០០ដើម និងចាក់លែងកូនត្រីចម្រុះចំនួន៤០គក្រ។







