ថ្ងៃពុធ ១៤រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ សកម្មភាពការងាររបស់ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន៖
ក្រុមទី១៖សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ដឹកដោយលោក ឈិន តួ នាយរងអធិការ និងលោក អ៊ូ សោភណ្ឌ នាយរងខណ្ឌ ប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន ០២គ្រឿង និងកម្លាំងចូលរួមចំនួន១១នាក់ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុង និងរបាំងសាច់អួនក្រឡាញឹក នៅចំណុច ក្រោយភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ និងក្រោយភូមិកំពង់អួរ និងខុនរ៉ង ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្រុមទី២៖សង្កាត់រដ្ឋបាលជលផលជលគិរី សហការជាមួយសហគមន៍នេសាទកំពង់បាស្រូវ កំលាំងចូលរួមសរុប០៧នាក់ និងប្រើប្រាស់មធ្យោបាយបាឡាស្មាច់ចំនួន០២គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទ ប្រទះឃើញរបាំងស្បៃមុង នៅចំណុចក្រោយ ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
បន្ទាប់មកក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញវត្ថុតាងដែលជាឧបករណ៍នេសាទខុសច្បាប់ស្តីពីជលផលនៅហ្នឹងកន្លែង។
-របាំងលូស្បៃមុងចំនួន០២ករណី ស្មើនឹង ១៦ កន្លែង ប្រវែង ៧០០ម៉ែត្រលូស្បៃមុង ១៦ គ្រឿង បង្គោលចំនួន២៥០ដើម។
-របាំងសាច់អួនក្រឡាញឹក០១ករណី ស្មើនិង០៥ កន្លែង ប្រវែង៥០០ម៉ែត្រ លូសាច់អួនចំនួន០៧មាត់ បង្គោល២៥០ដើម និងត្រីចម្រុះចំនួន៩០ចាក់លែងចូលក្នុងដែននេសាទ។










